ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ក្រូចសើចពិតជាមានគុណប្រយោជន៍ច្រើនដល់ម្លឺងចំពោះសុខភាពរាងកាយ និងសម្រស់

13-Mar-2019 04:39 PM

រូបភាព


ដោយ: Uddam

ក្រូចសើចមានគុណប្រយោជន៍ដ៏ច្រើនអស្ចារ្យ ​វាជួយលាងសម្អាតជាតិពុល និងខ្លាញ់ក្នុងឈាម បង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមំា ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់ វិលមុខ ក្អកស្លេស្ម និងឈឺចុកចាប់ពេលមានរដូវ ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីរូបមន្តមួយចំនួននៃវិធីធ្វើ និងការប្រើប្រាស់ក្រូចសើច៖

១.រូបមន្តភេសជ្ជៈក្រូចសើច លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម (Cholesterol)
វិធីធ្វើ និងការប្រើប្រាស់៖ ក្រូចសើច ១ផ្លែ ចិតសំបកចេញច្របាច់យកទឹក រួចលាយជាមួយសូដា ១កំប៉ុង។ ពិសារាល់ព្រឹកពេលក្រោកពីគេង។

២.រូបមន្តភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
វិធីធ្វើ និងការប្រើប្រាស់៖ ក្រូចសើច ៤-៥ ផ្លែ ចិតសំបកចេញច្របាច់យកទឹក រួចលាយជាមួយអំបិល ១ចឹប ទឹកឃ្មុំ (តាមចំណូលផ្អែមតិច ឬច្រើន) និងទឹកកក។ ហើយយកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុកឲ្យម៉ត់ រួចចាក់ដាក់កែវពិសា។ ក្នុងមួយថ្ងៃពិសា ១កែវ។

៣.ក្រូចសើចអាចបង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល បំប៉នបេះដូង និងបំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ និងការប្រើប្រាស់៖សំបកផ្លែក្រូចសើចស្ងួតហាន់ ១ស្លាបព្រាបាយ ឆុងទឹក ១កែវ ពិសាជាប្រចាំ។

៤.ព្យាបាលក្អកស្លេស

វិធីធ្វើ និងការប្រើប្រាស់៖ យកផ្លែក្រូចសើចអាំងភ្លើងឲ្យទន់ រួចច្របាច់បន្តក់ចូលកបន្តិចម្តង។

៥.រូបមន្តបំបាត់អង្គែ
វិធីធ្វើ និងការប្រើប្រាស់៖ យកក្រូចសើច ១ផ្លែ ទៅដុត រួចច្របាច់យកទឹក យកទៅឈ្លីស្បែកក្បាល ទុកចោល ៣-៤នាទី រួចលាងទឹកចេញ។

 

៦.រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
វិធីធ្វើ និងការប្រើប្រាស់៖ យកក្រូចសើច ៣-៤ផ្លែ ច្របាច់យកទឹក លាយជាមួយប្រេងដូង ១ស្លាបព្រាកាហ្វេ ឲ្យចូលគ្នាសព្វល្អ យកមកញីសាច់ក្បាល និងសក់អប់ទុក ១៥នាទី ស៊ឹមលាងទឹកចេញ។ ធ្វើដូចនេះ ១អាទិត្យ អ្នកនឹងចាប់ផ្តើមកត់សំគាល់ឃើញថាបានផល។

៧.ជួយធ្វើឲ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី
វិធីធ្វើ និងការប្រើប្រាស់៖ ផ្លែក្រូចសើច ១គីឡូ យកទៅលាងទឹកឲ្យស្អាត ហើយចិតវាទាំងសម្បកឲ្យចេញជាចំណិតតូចៗល្មម។ រួចយកទៅដាក់នៅក្នុងឆ្នាំង ជាមួយទឹកស្អាត ១លីត្រ ហើយដាក់ស្ងោរវាប្រមាណជា ១៥នាទី។ ហើយដួសវាទុកឲ្យត្រជាក់ ស៊ឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់។ បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឲ្យត្រជាក់ ហើយច្រកចូលទៅក្នុងដបបិទគម្របឲ្យជិត។ ធ្វើបែបនេះអាចរក្សាទុកបានយូររយៈពេលដល់ទៅ ៣-៦ខែ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ