ឯកសារកសិកម្ម
រូបភាព
-ត្រូវរៀបចំផើងសម្រាប់ដាំដុះ ដែលមានទំហំធំ ព្រោះដើមទៀបមានទំហំធំ និងបែកមែកសាខា
-ដីសម្រាប់ដាំដុះ ដែលមានជីជាតិ ជាដីជីកំប៉ុស្តកំប៉ុស្ត-ត្រូវជ្រើសរើសគ្រាប់ពូជចេញពីផ្លែទៀបដែលមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់ថ្លោះ និងមានសុខភាពល្អ
-យកគ្រាប់ពូជទាំងនោះ ទៅត្រាំទុកក្នុងទឹកក្តៅអ៊ុនៗ រយៈពេល២៤ម៉ោង រួចស្រង់យកទៅហាលទឹកឱ្យស្ងួត មុនយកទៅដាំ-ចាក់ដីចូលក្នុងផើងដែលរៀបចំ
-ស្រោចទឹកលើដីដែលប្រុងនឹងបណ្តុះដាំកូនទៀបឱ្យជោគ
-យកគ្រាប់ពូជទៀបដែលហាលស្ងួតទាំងនោះ ទៅបណ្តុះដាំក្នុងផើង ដោយកប់ជម្រៅ២ថ្នាំងដៃរួចលុបដីវិញ-ស្រោចទឹកក្រោយដាំដុះ-រក្សាទុកផើងនៅក្នុងទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ត្រូវស្រោចទឹកជាប្រចាំ ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)-ក្នុងរដូវធ្លាក់ភ្លៀង និងរដូវចុះត្រជាក់ មិនត្រូវស្រោចទឹកទេ
-នៅពេលកូនទៀបលូតលាស់ គួររៀបចំបង្គោលឫស្សី ចងផ្អោបជាប់នឹងដើម ដើម្បីការពារការបោកបក់នៃខ្យល់-រកចំបើង ឬសំរាមជាស្លឹកឈើរលួយផ្សេងៗ មកគ្របគល់របស់វា
-ត្រូវកាត់ស្លឹកចាស់ៗចេញ ដើម្បីឱ្យរុក្ខជាតិអាចលូតលាស់បានដោយសុខភាព និងលាស់ស្លឹកថ្មី
-បន្ថែមជីធម្មជាតិនៅគល់ដំណាំ-ក្នុងរយៈពេល២ ទៅ ៣ឆ្នាំ ទៀបនឹងចាប់ផ្តើមឱ្យផល
– នៅពេលទៀបរបស់អ្នកឱ្យផល ត្រូវយកថង់ស្រោបកូនក្តឹបទៀបដើម្បីការពារកុំឱ្យសត្វល្អិតបំផ្លាញ*សូមទស្សានាវីដេអូខាងក្រោម
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត