ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ញ៉ាំផ្លែខ្វិត តែអ្នកមានបានដឹងទេថាវាមានគុណប្រយោជន៍អ្វីខ្លះចំពោះសុខភាពនោះ!

15-Mar-2019 03:49 PM

រូបភាព


ដោយ: Uddam

ផ្លែ​ខ្វិត គេ​ច្រើន​តែ​យក​វា​ធ្វើ​ជា​ម្ជូរ​ដើម្បី​ទទួលទាន ជាពិសេស​ខ្វិត​ខ្ចី​តែម្តង​។ ចំពោះ​ខ្វិត​​ទុំ​វិញ មិនបាច់​និយាយ​អ្វី​ច្រើន​ទេ គឺ​ឆ្ងាញ់​តែម្តង​។ យ៉ាងណាមិញសម្រាប់​ប្រជាជន​ខ្មែរ​យើង គឺ​មិន​សូវ​មាន​នរណា​ដឹង​ច្រើន​អំពី​គុណប្រយោជន៍​របស់​ផ្លែឈើ​មួយ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ខាងក្រោមនេះយើងនឹងបង្ហាញពីគុណប្រយោជន៍របស់ផ្លែខ្វិតចំពោះសុខភាព៖

-បង្កើន​ថាមពល​ក្នុង​រាងកាយ​

-ជំរុញ​ដល់​មុខងារ​តម្រងនោម​កាន់តែ​ល្អ​

-ថែរក្សា​ថ្លើម​កាន់តែ​មាន​សុខភាព​ល្អ​

-ទឹក​ខ្វិត​មាន​ប្រសិទ្ធភាព​ច្រោះ​ឈាម និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​

-ជួយ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​យ៉ាង​ល្អ​

-ជួយ​ព្យាបាល​បញ្ហា​នៅ​ផ្លូវដង្ហើម ជាពិសេស​ឈឺបំពង់ក និង​ការ​ក្អក​រ៉ាំរ៉ៃ​តែម្តង​

-ជួយ​សម្លាប់​ព្រូន​ក្នុង​ពោះវៀន និង​សម្រួល​ដល់​បញ្ហា​ក្នុង​ការរំលាយ​អាហារ ​ព្រមទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងមូល​ផងដែរ។

ចំណាំ៖ កាលណា​ញ៉ាំ​ផ្លែ​ខ្វិត​ច្រើនពេក អាច​បណ្តាល​ឲ្យ​ហើម​ពោះបាន​។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​មិន​ធ្លាប់​ញ៉ាំ​ខ្វិត​ពីមុន​មក​ទេ យក​ល្អ​គួរតែ​ញ៉ាំ​វា​តិចៗ​សិន​ទៅ​ដើម្បី​ចង់​ដឹង​ថា​តើ​រាងកាយ​មានប្រតិកម្ម​មិនល្អ​អ្វីខ្លះ​បន្ទាប់ពីញ៉ាំហើយ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ស្រីពៅ