ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិងាយដាំ តែមានគុណប្រយោជន៍ច្រើនណាស់ !!

15-Mar-2019 04:09 PM

រូបភាព


ដោយ: Uddam

#បច្ចេកទេសដាំប្រទាលកន្ទុយក្រពើក្នុងផើង

+វិធីដាំ៖
-លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត
-ដកយកកូនវាដែលមានអាយុ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន១៥ថ្ងៃទើបជីកយកមកដាំ


-យកផើងដែលមានទំហំមុខ៣តឹក ជម្រៅ២តឹក រួចដាក់ល្បាយដីជិតពេញ
-ជីកយកកូនដែលផ្សាំបាន១៥ថ្ងៃយកមកដាំតែ១ដើមក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ ។


+ការថែទាំបន្ទាប់ពីដាំ៖
-មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឹមិនត្រូវស្រោចទឹកជោគជាំពេកទេ គឹស្រោច១សប្ដាហ៍តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត