ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិមួយនេះមានប្រយោជន៍លើសពីបន្លែ (សូមចុចអាន)

16-Mar-2019 10:17 AM

រូបភាព


ដោយ: Uddam

ស្លឹកងុប ជាឱសថដ៏ពិសេសដែលយើងមិនមិនស្មានដល់
ជួយព្យាបាលរលាកថ្លើម ក្រពះចេញឈាម ឈឺសសៃដៃ ជើង
ជំងឺតាមផ្លូវនោម ហ៊ឹងត្រចៀក រដូវមកមិនទៀង
ចែកគ្នាដឹងផង!

គេប្រើប្រាស់ ស្លឹក ផ្លែ ឬស ផ្កា នៃដើមងុបធ្វើជាឱសថព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជំងឺតាមផ្លូវនោម ហើម ហ៊ឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ។
វិធីប្រើប្រាស់៖ ១០-១៥ក្រាម ម្សៅស្ងួត ទឹក៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរា ២០០៦
លើសពីនេះ ទឹកស្លឹកងប់ស្រស់ អាចព្យាលបាលជំងឺបាន ដូចជា ឈឺក្រពះ ក្ដៅក្នុង រដូមកមិនទៀង
ឈឺសសៃដៃ សសៃជើង .ល.។ ដោយបុកពូតយកទឹកផេក១ពែងកាហ្វេក្នុង១ថ្ងៃ។
យើងអាចយកស្លឹកវាផ្សំជាបន្លែក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភពផងដែរ។

ដែលវាមានផ្ទុកសារធាតុរ៉ែដែលសំខាន់នោះរួមមានដូចជា៖ សូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម, ផូស្វ័រ, ដែក, ម៉ាញ៉េស្យូម, ទង់ដែង, ស័ង្កសី និង ម៉ង់ហ្គាណែស។


***សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

– សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH