វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- គ្រឿងក្នុងជ្រូក (ថ្លើម បេះដូង ក្រលៀន) ៣ខាំ- មី ២កញ្ចប់- ប្រេងឆា- ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ- ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ- ខ្ទឹមបារាំង ១ខាំ (ហាន់ធំៗ)- ស្ពៃតឿ ២ខាំ- ផ្សិតក្រៀម (តាំទឹកអោយរីក)- ខ្ទឹមសចិញ្រ្ចាំ- ប្រេងខ្យង ១ស្លាបព្រាកាហ្វេកន្លះ- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ+របៀបធ្វើ៖- ដាំទឹកអោយពុះ ដាក់មីស្រុះអោយរីក រួចស្រង់ចេញទុកអោយស្រស់ទឹក។- ដាក់ស្ពៃតឿស្រុះ ប្រហែល ១នាទី សឹមស្រង់ចេញទុកអោយស្រស់ទឹក។- យកសាច់ប្រលាក់ជាមួយ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេចម៉ត់ ច្របល់ចូលគ្នាអោយសព្វទុក ១នាទី។- ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមបារាំង ឆាអោយទន់បន្ទិចសឹមដាក់ សាច់ចូលឆាអោយឆ្អឹនសាច់ដួសទុកមួយអន្លើ។– ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមសឆាអោយប្រែពណ៌ សឹមដាក់ស្ពៃតឿ ផ្សិតក្រៀម ឆាអោយទន់បន្ទិចរួចដាក់ប្រេងខ្យង ឆាអោយសព្វ បន្ទាប់មកដាក់មី និងទឹកស៊ីអ៊ីវឆាជាមួយគ្នាអោយសព្វម្តងទៀត រួចដាក់សាច់ចូលឆាអោយសព្វជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស