វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម, ផ្សិត ១៥០ក្រាម, ប៉េងប៉ោះ ១-២ផ្លែ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ម្ទេសឆា ៨០ក្រាម, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ១៥០ក្រាម, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ម្ទេសក្រៀម និងជីរណាហាន់, ទឹក ៥០០មីលីលីត្រ។
វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូល ទុកមួយរំពុះ
២.បន្ទាប់មកដាក់សាច់មាន់ចូល រម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូល ទុកមួយរំពុះ
៣.រួចហើយដាក់ទឹកត្រី ម្ទេសឆាចូល កូរចូលគ្នា ទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ ហើយដាក់ជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូល ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ