ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំបន្លែក្នុងដបជ័រងាយៗ

18-Mar-2019 03:55 PM

រូបភាព


ដោយ: Uddam

+សម្ភារត្រូវមាន
-គ្រាប់ពូជដំណាំ-ដបទឹកសុទ្ធចាស់ៗ-កាំបិតកាត់អេប៉ុង-អេប៉ុងសម្រាប់ដាំបន្លែ (អេប៉ុងដែលមានចោះរន្ធនៅកណ្តាល)+វិធីធ្វើ-យកគ្រាប់ពូជដែល អ្នកចង់ដាំមកដាក់នៅក្នុងអេប៉ុង ដែលអ្នកបានចោះរន្ធវា
-មុនដាំគួរយកគ្រាប់ទៅត្រាំទឹក ទុកចោលប្រមាណជា២ទៅ៣ម៉ោងសិន ដើម្បីឱ្យវាងាយដុះលូតលាស់ល្អ-យកអេប៉ុងដែលដាក់គ្រាប់ពូជបន្លែចូលរួចហើយ យកទៅដាក់ចូលក្នុងដបដែលបានកាត់រូចហើយដាក់អេប៉ុងគ្រាប់ពូជលើមាត់ដបបញ្ឈរឡើងលើ ឯផ្នែកខាងក្រោមឱ្យប៉ះនឹងទឹកដែលនៅក្នុងដប-រង់ចាំឱ្យវាដុះ រយៈពេល៣ថ្ងៃ សឹមដាក់ជីAB(ក្នុងសមាមាត្រ 5cc ដោយប្រើទឹក 1លីត្រ)
-ឃ្លាំមើលចាំបន្ថែមទឹកជីឱ្យបន្លែជានិច្ច និងបន្ថែមទឹកដែលនៅក្នុងកុំឱ្យរីងផុតឫសបន្លែឱ្យសោះ គឺឱ្យសមល្មម មានសភាពល្អប្រសើររហូតដល់វាធំល្មមអាចយកទៅបរិភោគបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត