ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីងាយៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំង !

19-Mar-2019 11:57 AM

រូបភាព


ដោយ: Uddam

ខ្សែរ៉ូតគឺជារបស់ដ៏ចាំបាច់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗដែលគ្រប់គ្នាតែងមើលរំលងមិន ថាខោ, អាវក្រៅ ឬកាបូបនោះទេ។ ប៉ុន្តែមានពេលខ្លះវាក៏អាចជារឿងដែលសាំញាំ និងគួរឲ្យធុញទ្រាន់បំផុតនៅពេលដែលរ៉ូតជាប់គាំងមិនអាចដោះស្រាយបាន ជាហេតុធ្វើឲ្យអ្នកសម្រេចបោះចោលរបស់ណាមួយទាំងសោកស្ដាយ។១-បណ្ដូលខ្មៅដៃ៖ជាតិធ្យូងនៅក្នុងបណ្ដូលខ្មៅដៃ ត្រូវបានទទួលស្គាល់ថាជាសារធាតុស្ងួតដែលធ្វើឲ្យរំអិល ជាហេតុធ្វើឲ្យយើងងាយស្រួលក្នុងការសរសេរឬលុបអក្សរ។ ដូច្នេះប្រសិនបើអ្នកមានរ៉ូតដែលជាប់គាំង អ្នកអាចដោះស្រាយបានដោយគ្រាន់តែយកខ្មៅដៃមកគូសពីលើកន្លែងដែលជាប់គាំងទាំងមុខ និងក្រោយនៃធ្មេញរ៉ូត រួចទាញរ៉ូតសន្សឹមៗរហូតដល់លែងជាប់គាំង។២-ដុំសាប៊ូ៖ដូចទៅនឹងបណ្ដូលខ្មៅដៃដែរ ដុំសាប៊ូក៏អាចប្រើប្រាស់ជាសារធាតុរំអិលដើម្បីបន្ធូរភាពតឹងរវាងធ្មេញនៃខ្សែរ៉ូតផងដែរ។ អ្នកគ្រាន់តែមានដុំសាប៊ូមួយ រួចយកវាមកត្រដុសរវាងធ្មេញខ្សែរ៉ូតទាំងមុខ និងក្រោយហើយរ៉ូតវាសន្សឹមៗ។ ប៉ុន្តែអ្នកត្រូវប្រាកដថាកម្ទេចដុំសាប៊ូធ្លាក់ចូលទៅក្នុងចន្លោះធ្មេញខ្សែរ៉ូតដើម្បីឲ្យវាជួយបង្កើនភាពរអិល។៣-ទឹកបាញ់កញ្ចក់៖ទឹកបាញ់កញ្ចក់មិនត្រឹមតែអាចសម្អាតកញ្ចក់ក្នុងផ្ទះរបស់អ្នកបានល្អនោះទេ ប៉ុន្តែវាក៏អាចត្រូវបានប្រើសម្រាប់ដោះស្រាយបញ្ហាខ្សែរ៉ូតជាប់គាំងផងដែរ។ អ្នកអាចធ្វើវាបានដោយគ្រាន់តែបាញ់ទឹកបាញ់កញ្ចក់ម្ដងទៅលើខ្សែរ៉ូតដែលជាប់គាំង រួចទុកមួយសន្ទុះដើម្បីឲ្យទឹកជ្រាបចូលធ្មេញរ៉ូត។ បន្ទាប់មកទាញរ៉ូតចុះឡើងសន្សឹមៗ នោះវានឹងលែងជាប់។សម្រួលអត្ថបទដោយ៖ខ្ទឹមស