ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបធ្វើជីងាយៗពីខ្យង ជីឆាប់កាច់ ផ្លែមកជ្រុះក្តិប ឬស្អុយ ឱ្យផ្លែបានល្អជាងមុន

19-Mar-2019 02:45 PM

រូបភាព


ដោយ: Uddam

ជីឆាប់កាច់ហើយអាចធ្វើឲ្យយើងទទួលបានជីធម្មជាតិដែលជួយធ្វើឲ្យដំណាំដុះលូតលាស់ល្អ ដែលកាលពីមុនដូងធ្លាប់តែមានផ្លែមកជ្រុះក្តិប ឬស្អុយ តែពេលនេះផ្លែបានល្អជាងមុននឹងលក់បានជាបន្តបន្ទាប់។ ជាងនេះទៅទៀត ការប្រើប្រាស់មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានទេ។

Image may contain: plant, flower, nature and outdoorImage may contain: plant and food

*វត្ថុធាតុដើម និងសម្ភារ៖
ខ្យងដែលរកបានតាមស្រែ បៀ ត្រពាំង បឹងបួ ៥គីឡូក្រាម

Image may contain: plant, outdoor and foodImage may contain: plant and outdoor

មើមទំពាំង និងសំបកស្លែង ៣គីឡូក្រាម ក្រឡ ឬធុងសម្រាប់ត្រាំទឹក

Image may contain: plant and food

*វិធីធ្វើ ៖

យកមើមទំពាំងទៅចិញ្រ្ចាំ រួចប្រមូលយកទៅ ដាក់នៅក្នុងធុង
យកសំបកស្លែងទៅដំឲ្យទក់ៗដាក់ចូលទៅក្នុងធុង យកខ្យងទៅដំឲ្យបែករួច បន្ទាប់មកយកទឹកចាក់ចូលឲ្យលិចវត្ថុធាតុដើម

Image may contain: one or more people and plant

ទើបយកទៅរក្សាទុកនៅក្រោមម្លប់។ ក្នុងកំឡុងពេល២០ថ្ងៃនៃការរក្សាទុកនេះ គឺត្រូវបិតគម្របឲ្យជិតការពារក្លិនស្អុយ និងបើកមួយថ្ងៃម្តង ដើម្បីកូរឲ្យឆាប់កាច់ រួចគ្របឲ្យជិតទៅវិញ។

Image may contain: one or more people and outdoor

*វិធីប្រើប្រាស់៖
យកទឹកជីចំនួនកន្លះកំប៉ុងទឹកដោះគោ លាយជាមួយទឹកចំនួន ៦លីត្រ ស្រោចទៅលើដំណាំក្នុងមួយសប្តាហ៍២ដង
ប្រភេទដំណាំដែលប្រើមានដូចជា ម្ទេស ត្រប់ ជីគ្រប់មុខ ដំណាំដូងជាដើម។

Image may contain: plant, flower, nature and outdoor

Image may contain: plantសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត