ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះកូនអំពិលយកទៅដាំឆាប់ទទួលបានផល

19-Mar-2019 05:20 PM

រូបភាព


ដោយ: Uddam

-យក​អំពិល​ទុំ​មក​បកសំបក​ចេញ សំដិល​ថ្ងៃ រួច​យកមក​ប្រលេះ​គ្រាប់​ចេញ​ឲ្យ​ស្អាត
-យក​គ្រាប់អំពិល​ទៅ​ហាល​សំដិល​ថ្ងៃ ១ ទៅ ២​ថ្ងៃ បន្ទាប់មក​យក​គ្រាប់អំពិល​មក​ផ្អាប់​មួយ យប់ ទើប​យក​គ្រាប់អំពិល​ទៅ​បណ្ដុះ​-កាប់​ដី​ហាលថ្ងៃ​រយៈពេល ២​ទៅ​៣​ថ្ងៃ
-បន្ទាប់មក​យក​លាមក​សត្វ​មក​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ជ្រុំដី​លើក​ជា​រង​រួច​យក​គ្រាប់​ទៅ​កប់​ដាំ និង​លុប​ដី​ស្ដើងៗ​ពីលើ និង​កុំ​ឲ្យ​ញឹក​ពេក បន្ទាប់​គឺ យក​ដី​លុប​ពីលើ​ឲ្យ​ជិត-ស្រោច​ទឹក​ពីលើ​ឲ្យ​ជោគ​មួយថ្ងៃ​ម្ដង​ទៅ​ពីរដង តាម​លក្ខណៈ អាកាសធាតុ ក្រោយពី​បណ្ដុះ​កូន​បាន​រយៈពេល​ពី ៤​ទៅ​៥​ថ្ងៃ​គ្រាប់​នឹង​ដុះ​ពន្លក​ចេញ​សន្លឹក ២
-​ក្រោយពី​កូន​អំពិល​ដុះ​បាន​អាយុ ១០​ថ្ងៃ​ឡើងទៅ គឺអាច​ចាប់ផ្ដើម​កាត់​ស្លឹក​យកមក​បរិភោគបាន-ការប្រមូល​ផល​ត្រូវធ្វើឡើង​ដោយ​ប្រើ​កន្ត្រៃ មិនត្រូវ​យកដៃ​បេះ​ទេ ពីព្រោះ​កូន​អំពិល នៅ​តូច​ងាយ​នឹង​រលើង​គល់​ផុតពី​ដី និង​អាច​បណ្ដាល​ឲ្យ​ងាប់​ដើម និង​អាច​ប្រឈម​នឹង​ការកើត មេរោគ​ផ្សិត​ក៏មាន*ចំណាំបើសិន​កូន​អំពិល​មាន​អាយុ​ចាប់ពី ៣០​ថ្ងៃ​ឡើង គឺ​ការប្រមូល ផល​អាច​ប្រើ​ដៃ​ក៏បាន មិនមាន​បញ្ហា​ដល់​ការលូតលាស់​ឡើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត