ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំ
-ម្សៅដំណើប-ដូងកោស-ល្ងលីង-សណ្តែកដីលីង-ស្ករត្នោត-អំបិល-ស្លឹកចេក+របៀបធ្វើ
-យកម្សៅពីរវែក លាយជាមួយទឹកក្តៅ និងអំបិលមួយចុងស្លាបព្រា លុញច្របល់រហូតដល់រមួតសាច់ ទន់ស្អិត
-យកដូងកោសទៅលីងអោយឈ្ងុយ-យកសណ្តែកដី និងល្ង ទៅលីងជាមួយគ្នាអោយឈ្ងុយ(ចំពោះអ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬល្ង មិនបាច់ដាក់ក៏បាន)
-យកស្ករត្នោតទៅដាក់លាយទឹកបន្តិច ហើយរំងាស់អោយចេញសរសៃជើងអង្ក្រង-ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រាដើម្បីរំងាប់ជាតិភ្លាវ
-នៅពេល ដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង-យកស្លឹកចេកកាត់ជាយអោយស្អាត លាបប្រេងលើស្លឹករួចគួចជាសាជី ហើយដួសម្សៅចាក់ពីលើ
-ចូកស្នូលដូងមួយស្លាបព្រា ដាក់ចំកណ្តាលរួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ-ដាក់ចំហុយកន្លះម៉ោងទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត