ឯកសារកសិកម្ម
រូបភាព
-ការដាំប៉េងប៉ោះត្រូវរៀបចំកន្លែងដាំនៅទីដែលស្រឡះមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានទំហំបណ្ដោយ និងទទឹងសមល្មម ហើយត្រូវធ្វើរបងព័ទ្ធជុំវិញ ដោយមានបាំងស្លឹកដូងកម្ពស់១ម៉ែត្រដើម្បីការពារ កុំឲ្យមាន់ ឬទាចូល បំផ្លាញកូនប៉េងប៉ោះ-ក្នុងការរៀបចំដីសម្រាប់ដាំប៉េងប៉ោះយើងត្រូវភ្ជួរដីហាលឲ្យឆ្អិន រាស់ស្មៅឲ្យស្អាតទើបកាប់រងជាចង្អូរជម្រៅ១តឹក បណ្ដោយ៣ម៉ែត្រ ឬវែងជាងនេះក៏បាន និងទទឹង ៧តឹក គម្លាតពីរងមួយទៅរងមួយ ប្រវែង ៤តឹក ហើយនៅតាមរងនីមួយៗយើងត្រូវដាក់ជីលាមក គោចំនួន២ទៅ៣បង្គី និងដុតអង្កាមលាយផងដែរ-ក្នុងការលើករងសម្រាប់ដាំ យើងត្រូវដាក់ទឹកឲ្យសើមល្មមក្នុងការពូនរងទាំងនោះ ដើម្បីឲ្យដីធូរល្មម និងងាយស្រួលក្នុងការលើករងផងដែរ
-មុននឹងដាំត្រូវយកគ្រាប់ពូជទៅហាលថ្ងៃឲ្យក្ដៅ រយៈពេល១-២ម៉ោង-បន្ទាប់មកយកទៅត្រាំទឹករយៈពេល៣៤ម៉ោង ហើយលាងសម្អាតគ្រាប់ឲ្យស្អាត២-៣លើកមុន និផ្អាប់ត្រាំគ្រាប់ពូជ
-ការត្រាំផ្អាប់គ្រាប់ពូជត្រូវយកក្រណាត់ជ្រលក់ទឹកឲ្យជោគ ចាំយកមកខ្ចប់គ្រាប់នោះ ហើយកប់ក្នុងដីសើមៗឲ្យបានមួយយប់-មុននឹងយកទៅដាំត្រូវយកគ្រាប់ពូជ មកលាយជាមួយនឹងថ្នាំសម្លាប់ផ្សិតប្រភេទ Captan Zinneb Mancozeb ក្នុងកម្រិត ២ភាគរយ ឬ១គក្រ គ្រាប់ពូជប្រើថ្នាំកន្លះស្លាបព្រាបាយហើយជម្រៅនៃការដាំគឺ ២-៣ស.ម និងមួយរណ្ដៅ ដាក់ចំនួន ២-៣គ្រាប់ដោយគ្របពីលើដោយចំបើងខ្លីៗ ឬជីធម្មជាតិពុកផុយរលួយ-ក្រោយដាំរួចត្រូវពិនិត្យ មើលដីកុំឲ្យក្ដៅ និងត្រូវឲ្យមានសំណើមទើបប៉េងប៉ោះដុះស្មើល្អ
-យើងត្រូវស្រោចទឹកឲ្យជោគល្មមមួយថ្ងៃ ២ដង ព្រឹកនិងល្ងាចរហូតដល់ប៉េងប៉ោះចេញផ្កា-ដើម្បីឲ្យទទួលផលបានច្រើន យើងត្រូវធ្វើស្មៅ កន្លះខែម្ដងក៏បាន(ប្រសិនបើមានពេលវេលាច្រើននោះ តែត្រូវបាញ់ថ្នាំសម្លាប់សត្វពី២-៣ថ្ងៃមុនផង ពេលប្រមូលផលរួមទាំងដាក់ដើម្បីជំនួយដល់ ការលូតលាស់របស់ប៉េងប៉ោះផងដែរ)
-នៅពេលប៉េងប៉ោះចាប់ផ្ដើមបែកមែក និងចេញផ្កា យើងត្រូវដោតឈើ ដើម្បីទប់ដើមកុំឲ្យបាក់នៅ ពេលមានផ្លែ-យើងត្រូវឧស្សាហ៍ជ្រោយដីឲ្យធូរ ហើយដាក់ជីធម្មជាតិ ដើម្បីជួយឲ្យ ប៉េងប៉ោះលូតលាស់បានល្អ និងទទួលបានផលបានខ្ពស់(ប្រភេទជីធម្មជាតិ ដែលយើងត្រូវដាក់ កំប៉ុស្ត មានដូចជា លាមកសត្វ អង្កាមដុត និងជីកំប៉ុស្ត)
-សម្រាប់ដំណាំប៉េងប៉ោះ យើងអាចប្រមូលផល បានបន្ទាប់ពីពេលដាំបានរយៈពេល៣ខែសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត