ឯកសារកសិកម្ម
រូបមន្តធម្មជាតិធ្វើល្បាយរំលាយគល់ជញ្រ្ជាំងត្រឹមតែ 7-10 ថ្ងៃ ពិសេសសំរាប់អ្នកគ្របស្មៅនៅគល់ដំណាំ ជំរុញការលូតលាស់ដល់រុក្ខជាតិ កាច់បំបែកជីកំប៉ុសបានលឿនរហ័ស (
រូបភាព
ដោយ: Uddam
អត្ថប្រយោជន៍៖ ជំរុញការលូតលាស់ដល់រុក្ខជាតិ កាច់បំបែកជីកំប៉ុសបានលឿនរហ័ស (ស្លឹកឈើ ចំបើងស្មៅ…) ប្រើរំលាយគល់ជញ្រ្ជាំងត្រឹមតែ 7-10 ថ្ងៃ ពិសេសសំរាប់អ្នកគ្របស្មៅនៅគល់ដំណាំ។
*ធាតុផ្សំ៖ សំបុកកណ្តៀរ 0.5kg បាយ 5kg និងទឹកស្អាត 200L ។
*របៀប៖ ច្របល់បាយ និងសំបុកកណ្តៀរបញ្ចូលគ្នាឲ្យសព្វ
-ដាក់ក្នុងធុងចាក់ទឹកចូលគ្របឲ្យជិត ផ្អាប់ទុករយ:ពេល៧ថ្ងៃ អាចយកមកប្រើបាន។
– ពេលគ្រប់៧ថ្ងៃ យើងចាក់យកទឹកជីចេញទុក៣០%ក្នុងធុងថែមបាយ៥kg ផ្អាប់ទុក៣ថ្ងៃ ចាំថែមទឹកឲ្យពេញធុងផ្អាប់៧ថ្ងៃ យើងនឹងបានជីប្រើម្តងទៀត។ធ្វើដូចគ្នាបន្តយើងនឹងបានជីប្រើរហូតដោយមិនបាច់ទៅជីកសំបកកណ្តៀរទេ។
*កំរិតប្រើ 1:10
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។