ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើ ទាអាំងស្លឹកកន្ទ្រោករសជាតិពិសេស(មានវីដេអូ)

21-Mar-2019 02:59 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ទា ១ក្បាល (១គីឡូ ៨ខាំ)-គល់ស្លឹកគ្រៃ ៤ដើម-ខ្ទឹមស ៤កំពិស-ខ្ទឹមក្រហម ៤ដុំ-ស្លឹកកន្ទ្រោក-ទឹកឃ្មុំ ២ស្លាបព្រាបាយ-ប្រេងខ្យង ២ស្លាបព្រាបាយ
-ទឹកត្រី ២ស្លាបព្រាបាយ-ម្សៅស៊ុប កន្លះស្លាបព្រាបាយ-ម្សៅគ្រឿងផ្សំរសជាតិ កន្លះស្លាបព្រាបាយ-ប៊ីចេង កន្លះស្លាបព្រាបាយ-ម្រេចម៉ត់ កន្លះស្លាបព្រាបាយ-ម្សៅការី ១ស្លាបព្រាបាយ-រំដេង ១ដុំ-ប្រេងឆា
+របៀបធ្វើ
-បុករំដេង គល់ស្លឹកគ្រៃ និងស្លឹកកន្ទ្រោកអោយល្អិតបន្ទិច សឹមដាក់ ខ្ទឹមស និងខ្ទឹមក្រហមចូលបុកជាមួយគ្នាអោយល្អិត
-បន្ទាប់បកដាក់គ្រឿងផ្សំទាំងអស់លាយជាមួយគ្រឿងបុកអោយសព្វ-ទាធ្វើអោយស្អាត រួចយកចង្កាក់បុកស្បែកតិចៗអោយសព្វ រួចយកគ្រឿងផ្សំដែលលាយរួចទៅលាបពីលើអោយសព្វល្អ
-យកស្លឹកកន្ទ្រោកញោតចូលក្នុងពោះទាអោយច្រើនបន្ទិច រួចផ្អាប់ទុក១ម៉ោង សឹមយកទាទៅអាំងអោយឆ្អឹនជាការស្រេច (ពេលអាំងឧស្សាហ៍ប្រែ និងយកប្រេងឆាលាបពីលើអោយសព្វ)
សូមទស្សនានូវវីដេអូខាងក្រោម៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត