ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំជីវ៉ាន់ស៊ុយក្នុងផើងនៅផ្ទះងាយៗ

21-Mar-2019 04:32 PM

រូបភាព


ដោយ: Uddam

+សម្ភារ​ត្រូវមាន
-ផើងផ្កា​សម្រាប់​ដាំ​ដុះ​
-ពូជ​ជីរវ៉ាន់ស៊ុយ ប្រភេទ​ជា​គ្រាប់ (​ជីរវ៉ាន់ស៊ុយ​មិនអាច​ដាំ​ដោយ​ដោត​ទង ឬ​ដក​កូន​ទៅ​ដាំ ដូច​បន្លែ​ដទៃ​ទេ​)
-ដី​ដែល​មាន​លាយ​ជីកំប៉ុស្ត​+​វិធី​ដាំ​ជីរ​វ៉ាន់ស៊ុយ
-យក​គ្រាប់​ជីរវ៉ាន់ស៊ុយ​កិន​ឱ្យ​ម៉ត់ (​បើ​មិន​កិន​មិន​ដុះ​ទេ​)
-ព្រោះ​គ្រាប់​ដែល​កិន​នោះ លើ​ថ្នាល​ដី​ជីកំប៉ុស្ត​ដែល​រៀបចំ​ក្នុង​ផើង​រួច​-យក​ចំបើង​មក​គ្រប​ពីលើ ហើយ​ស្រោច​ទឹក​វាក្នុង​រយៈពេល​១៥​ថ្ងៃ កូន​នឹង​ដុះ​
-ត្រូវ​ស្រោច​ទឹក​១​ថ្ងៃ​២​ដង ព្រឹក​ម្តង ល្ងាច​ម្តង​-ឧស្សាហ៍​បោចស្មៅ ជ្រួយដី​ឱ្យ​ធូរ ដើម្បី​ឱ្យ​ទឹក​ងាយ​ជ្រាប​ចូលក្នុង​ដី រក្សា​សំណើម​បានយូរ ធ្វើឱ្យ​ឫស​ជី​វ៉ាន់ស៊ុយ អាច​ស្រួប​ជាតិ​ទាំង​ដើម​និង​ស្លឹក​
-ត្រូវ​ដាំ​នៅ​ពេល​ល្ងាច ហាម​ដាំ​នៅ​ពេល​ថ្ងៃ​ក្តៅ ព្រោះ​ជីរ​ជា​អាហារ​ស្លឹក​ជាហេតុ​ធ្វើឱ្យ​វា​ឆាប់​ស្រពោន​
-ជីរវ៉ាន់ស៊ុយ​នឹង​មិន​ល្អ​ទេ​បើសិនជា​អ្នក​ដាំ​ដោយ​ប្រើប្រាស់​ជីគីមី​-ជីរវ៉ាន់ស៊ុយ​ភាគច្រើន វា​ដុះ​លូតលាស់​ល្អ​នៅ​ពេល​អ្នក​ដាំ​ដោយ​ប្រើ​ដីដំបូក និង​មេ​ជីកំប៉ុស្ត​ទឹក​ផ្សំ​ពី​ធម្មជាតិ ដែល​ផ្សំ​ពី​ស្លឹកឈើ​រលួយ​
-ស្លឹក​ជី​វ៉ាន់ស៊ុយ តែង​រង​ផល​ប៉ះពាល់​ពី​ពពួក​សត្វល្អិត​ស៊ី​ស្លឹក​ដូចជា ដង្កូវ ចង្រិត មេ​អំបៅ និង​កណ្តូប​-រយៈពេល​៩០​ថ្ងៃ​ឬ​៣​ខែ​បន្ទាប់​ពី​ដាំ​ដុះ យើង​អាច​កាត់​លក់​វា​នៅលើ​ទីផ្សារ​បាន​ហើយ​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត