ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេស​ដាំ​ខាត់ណា !!

22-Mar-2019 09:32 AM

រូបភាព


ដោយ: Uddam

ដំណាំ​ខាត់ណា​ផ្កាជា​ដំណាំ​អាច​ដុះ​លូតលាស់​បាន​ពេញ​មួយឆ្នាំ វា​ត្រូវការ​ស៊ី​តុ​ណ្ហ​ភាពជា​មធ្យម​ចាប់ពី15-20 អង្សា​សេ​។​

+​ការរៀបចំ​ដី
-ត្រូវ​ភ្ជួរ​ដី​ជម្រៅ​ចាប់ពី15-30 ស​.​ម​.
-ហាល​ដី​ចោល​ចាប់ពី7-10 ថ្ងៃ ភ្ជួរ​អោយបាន 2-3ដងមុនពេល​ដាំ​ដុះ​ខាត់ណា​ផ្ដា​។​


+ការលើក​រង
-ទទឹង100ស​.​ម​និង​បណ្ដោយ​តាម​ចម្ងាយ​របស់​ដី​ពិតចន្លោះ​រង30ស​.​ម​.
-​កម្ពស់​រង រដូវវស្សា​ត្រូវ​លើក​រង​កម្ពស់20-25 ស​.​ម​និងរដូវប្រាំង​ត្រូវ​លើក​រង​កម្ពស់​ចាប់ពី10-15 ស​.​ម​


+ការដាំដុះ
-ចន្លោះ​ជួរ50ស​.​ម​. និងចន្លោះ​គុម្ព 40ស​.​ម​.
-កាប់​រណ្ដៅ​ជម្រៅ​ចាប់ពី8-10 ស​.​ម​ 2ជួរ​ក្នុង​មួយ​រង​។​

-ចំណាំៈ​
-​ដាក់​ជី​ក្រោយពេល​ជ្រោយ​ដី​ហើយ ត្រូវ​រោយ​ជី​តាម​ចន្លោះ​គុម្ព ហើយ​ជ្រោយ​ដី​លប់ បន្ទាប់ពី​ដាក់​ជី ហើយ​ត្រូវ​ស្រោច​ទឹក​អោយ​ជោក​ដី​។​
-​ការប្រមូល​ផល​ធ្វើឡើង​ក្រោយពេល​ដាំ​ដុះ​រយៈពេល 65-75 ថ្ងៃ ទិន្នផល​ដែល​ទទួល​បានគិត​ជា​មធ្យម​ចាប់ពី 9-15 តោន​ក្នុង​ផ្ទៃដី​មួយ​ហិកតា​៕