ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺពិស

22-Mar-2019 10:54 AM

រូបភាព


ដោយ: Uddam

មានមនុស្សជាច្រើនបានកើតជំងឺខែ្មរយើងហៅថាជំងឺពិស ហើយមានអ្នកខ្លះកើតជម្ងឺនេះរហូតដល់បាត់បង់ជីវិតទៀតផង។
*វិធីព្យាបាលជម្ងឺពិសនេះគឺ៖
១-ស្លឹកទាបបាយ យកត្រួយ
២-ស្លឹកត្របែក យកត្រួយ​ និង៣-ស្លឹកសាវម៉ាវព្រៃវល្ល៏ៗ យកត្រួយ។


**ទាំងបីមុខនេះយកលាងទឹកអោយស្អាតបុកជាមួយគ្នា
ហើយយកទៅត្រាំជាមួយទឹកដូងខី្ចចំនួន៥នាទីរួចច្រោះយកទឹកមកផឹកក្នុង ១ថ្ងៃ អោយបានពីរទៅបីដង វានឹងបណ្តេញពិសយ៉ាងឆាប់រហ័សមានប្រសិទ្ធភាព។

 ផឹកពេលព្រឹកអោយអស់ដូងមួយ ដល់ថៃ្ងម៉ោង១ ផឹកបន្តទៀត ដូងមួយអាចផឹកពីរដងរយៈពេលមួយម៉ោងឬពីរម៉ោង។ មានអ្នកប្រើវិធីនេះព្យាបាលបានមនុស្សជាសះច្រើននាក់ហើយ វាមានប្រសិទ្ធភាពមែន!

ប្រភពផ្ទាល់ពីលោក៖ ៖ Bunthoeun Ouk

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។