ឯកសារកសិកម្ម
រូបភាព
–ជ្រើសរើសមែកក្រូចមិនខ្ចីពេក មិនចាស់ពេក និងមិនមានជំងឺ មិនមានសត្វល្អិតនៅលើសំបក មែក (នៅលើសំបកមិនមានស្នាមជាំ ឬអុច)
–មែកដែលរលោងមិនសូវមានបន្លា– ត្រូវជ្រើសរើសមែកទៅផ្សាំពីដើមដែលមានអាយុចាស់ចាប់ពី ២ឆ្នាំឡើងទៅ
+សម្ភារសម្រាប់ផ្សាំមានដូចជា
–កាំបិតមុត ១
–ខ្សែសម្រាប់ចងរឹត (យកល្អខ្សែត្រចៀកត្នោត)–ស្រកីដូង (ហែកយកសំបកក្នុងដែលទន់ងាយប៊ឺតទឹក)
–ដបទឹកក្រូចសម្រាប់បន្តក់ទឹក
–ថង់ប្លាស្ទីកសម្រាប់បន្តក់ទឹក និងថង់ប្លាស្ទីកសម្រាប់រុំពីខាងក្រៅ ។+វិធីផ្សាំ
– យកកាំបិតដែលមុតមកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាងប្រវែង ២ ទៅ ៣ សង្ទីម៉ែត្រ ឆ្កឹះកន្លែងចៀរហើយបកសំបកចេញ
– យកកាំបិតកោសសំបកពីលើចុះក្រោមថ្នមៗឲ្យអស់រំអិល– យកក្រណាត់ទៅរូសឲ្យស្អាត រួចយកដីដែលមានលាយលាមកគោពុកផុយទៅរុំព័ទ្ធពីខាងក្រៅ (ថង់ប្លាស្ទីកចោះប្រហោង ២ ទៅ៣រន្ធ ដើម្បីកុំឲ្យដក់ទឹកនៅក្នុងថង់នាំឲ្យឫសមិនអាចដុះចេញបាន
–ក្រោយពីផ្សាំបានរយៈពេល ៦០ថ្ងៃ កាត់មែកក្រូចដោយប្រើរណាអារ
–កាត់រួចយកដើមផ្សាំទៅដាក់នៅលើថ្នាលបន្តទៀតរយៈពេល ៤៥ ទៅ ៦០ថ្ងៃ ដោយដាក់នៅ កន្លែងដែលបានរៀបចំរួច គឺជីកដីជម្រៅមួយតឹក ត្រសុសដី រួចយកលាមកមាន់ ទា គោ ពុកផុយ ទៅដាក់នៅបាតរណ្ដៅ ហើយយកមែកក្រូចពោធិ៍សាត់ទៅដាក់តំរៀបគ្នា និងលុបដីកៀនៗ រួចស្រោចទឹកពីរលើឲ្យសើម–ក្រោយពីផ្សាំបានរយៈពេល ៤៥ ទៅ ៦០ថ្ងៃ យកក្រូចទៅដាក់ដាំនៅក្នុងចំការ ដោយជីរណ្ដៅ ដែលមានទំហំ ១ម៉ែត្រ ៤ជ្រុង និងជម្រៅ ១ម៉ែត្រ នៅក្នុងរណ្ដៅមានដាក់ជី តាមស្រទាប់ដូចជា
–ស្រទាប់ទី១ ដាក់ទន្ទ្រានខែត្រស្រស់ ២០គីឡូក្រាម
–ស្រទាប់ទី២ ដាក់ដីលាយជាមួយលាមកគោស្រស់ ៥បង្គី–ស្រទាប់ទី៣ ស្លឹកឈើពុកផុយ ៥បង្គី រួចរាយដីស្រទាប់លើ ២បង្គី ។ បន្ទាប់មកដាក់កូនក្រូច ដាំរួចលុបដីពីលើ និងដាក់ទន្ទ្រានខែត្រគ្របគល់ (ការពារកុំឲ្យឆាប់ហាប់ដី)
–ក្រោយពីដាំរួច បោចស្មៅចេញពីគល់កុំឲ្យស្មៅស្រូបយកជីវជាតិ រួចស្រោចទឹកនៅរដូវប្រាំង (ដឹកចង្ហូរព័ទ្ធជុំវិញគល់ដោយទុកចំងាយ ០,៥ម៉ែត្រពីគល់)
–ដាក់ទន្ទ្រានខែត្រគ្របគល់–ក្រោយពីដាំរហូតដល់ក្រូចអាយុ ៦ឆ្នាំ ទើបប្រមូលផល (ប្រសិនបើផ្លែនៅអាយុចន្លោះពីដាំ រហូតទៅដល់ ៥ឆ្នាំ គឺត្រូវបេះផ្លែចោល ។ ធ្វើដូចនេះជួយឲ្យដើមក្រូចមានអាយុវែង)
–ក្រៅពីនេះ ត្រូវឧស្សាហ៍កាត់មែកងាប់ និងមែកដែលរាងចាស់ចោល ឬមែកស៊ុបទ្រុបចេញ ដើម្បីឲ្យស្រឡះមានពន្លឺចូលដល់ ក្រូចអាចលូតលាស់បានល្អ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត