ឯកសារកសិកម្ម
រូបភាព
+គ្រឿងផ្សំ
-ដើមចេក (កាត់ឱ្យល្អិតៗ-អង្ករត្រាំទឹកទុកឱ្យរីក-ដីដំបូក ឬដីល្បាប់មាត់បឹង ត្រពាំង-សំបកគ្រាប់ឈូកត្រាំទឹកឱ្យរីក (សំបកពណ៌ខ្មៅ)-ផេះ ចំបើង ដើមទន្ទ្រានខែត្រ និងមេផ្សិត+វិធីធ្វើ
- កាប់ចិញ្ច្រាំដើមចេកឱ្យល្អិត ដាក់ជាគំនរទុក២ទៅ៣ថ្ងៃ ដើម្បីឱ្យវាហប់ងាយរលួយ
- រើសដីណាមិនជាំទឹក ឬមិនដក់ទឹក ហើយនៅក្រោមម្លប់ ឬអាចធ្វើនៅក្រោមផ្ទះក៏បាន ព្រោះបើមានទឹកច្រើនហួស នាំឱ្យរលួយអស់+ចំពោះការរៀបរងវិញ យើងពុំចាំបាច់ភ្ជួរ ឬឆាយដីអ្វីទាំងអស់ ដោយគ្រាន់តែជីកចង្អូរសងខាងតាមប្រវែងរង ជម្រៅ១តឹក ទទឹង១០ម៉ែត្រ ដើម្បីផ្ទុកទឹកដែលយើងស្រោចលើផ្ទៃរង ឬទឹកភ្លៀង
- យកផេះពីផ្ទះបាយមកបាចលើរងឱ្យសព្វ
-យកដើមទន្ទ្រានខែត្រដាក់តំរៀបក្រាលពីលើផេះនោះ-យើងយកដើមចេកដែលបានគរទុកនោះ មកដាក់រាយពីលើដើមទន្ទ្រានខែត្រឱ្យហាប់ កម្រាស់ប្រមាណ២ទៅ២តឹកកន្លះ
-យកសំបកគ្រាប់ឈូកទុំដែលបានត្រាំហើយនោះ មកចាក់រោយពីលើកម្រាស់១ទៅ២សង់ទីម៉ែត្រ ឱ្យបានសព្វនៅលើរង
-យកអង្ករត្រាំនោះរោយស្តើងៗល្មមលើរង និងយកមេផ្សិតមករោយឱ្យសព្វ-បន្ទាប់មកបាចពីលើកម្រាស់ប្រហែល១តឹក
-យើងធ្វើរបៀបនេះ ដដែលៗ នៅលើរងឱ្យបាន៣ជាន់ ទើបជាការស្រេច
-ក្រោយពីបានគំនរ៣ជាន់ហើយ ទើបយកស្លឹកចេក ឬប្លាស្ទិកគ្របពីលើរងឱ្យហប់ ដើម្បីបង្កើនកម្តៅក្នុងគំនរ ទុករយៈពេល៧ថ្ងៃ ទើបប្តូរគំរបប្លាស្ទិកចេញដាក់ទឹកស្រោចឱ្យជោគជាំ ហើយដូរគំរបចំបើងគ្របវិញម្តង ដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ-ក្រោយស្រោចទឹកហើយ ទុករយៈពេល៧ថ្ងៃទៀត ទើបផ្សិតដុះ
-ក្រោយពេលបណ្តុះបាន១៤ថ្ងៃ យើងអាចប្រមូលផលបាន
-ការប្រមូលផល ត្រូវប្រើកូនកាំបិតកាត់ពេលព្រឹក លុះពេលល្ងាច ស្រោចទឹកបន្ថែម
-កាត់រាល់ព្រឹកបន្តិចម្តងៗ រហូតដល់១៥ថ្ងៃ ទើបអស់ពីរង
*សម្គាល់៖ ក្នុងពេលផ្សិតកំពុងដុះ ឬរីក ហាមអ្នកដែលប្រើប្រាស់គ្រឿងក្រអូបចូលក្នុងទីធ្លាបណ្តុះផ្សិត ព្រោះក្លិននោះ អាចជះឥទ្ធិពលអាក្រក់ដល់ផ្សិតដូចជា រលួយ ស្វិត ឬផ្សិតមិនដុះ ។ល។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត