ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ខេត្តកំពតមានប្រាសាទដ៏ចំណាស់មួយដែលស្ថិតនៅក្នុងរូងភ្នំ ដែលបងប្អូនខ្លះមិនធ្លាប់បានដឹង !!

22-Mar-2019 05:31 PM

រូបភាព


ដោយ: Uddam

ប្រាសាទភ្នំឈ្ងូកនៅខេត្តកំពតគឺមានប្រាសាទសាងពីឥដ្ធក្នុងសម័យមុនអង្គរហើយវាសាងក្នុងរូងភ្នំហើយភ្នំនោះក៏ពាក់ព័ន្ធនូវរឿងរាមកេរិ៍ដែរ(ឈ្មោះថាភ្នំស្ងូកគឺមានស្តេចស្វាមួយដែលហោះហើយស្ងូកមើលរឺរកនាងសិតាដែលត្រូវបានក្រុងរាមចាប់លាក់ទុកនៅក្នុងរូងភ្នំមួយ….

ហើយនៅខាងមុខភ្នំស្ងូកគឺមានភ្នំមួយទៀតគេហៅថាភ្នំសិតាដែលអ្នកស្រុកថានាងសិតាគឺត្រូវបានលាក់ទុកនៅក្នុងនោះ…..ក្នុងអថាធិបាយនូងប្រវត្តិសាស្រ្តរបស់ខ្មែរយើងគឺតែងតែផ្សាភ្ជាប់នូវរឿងនិទានជារឿយៗ
ល្អាងភ្នំឈ្ងោកខេត្តកំពត ទីឋានស័ក្ដិសិទ្ធិទាក់ទាញបរទេស


ល្អាងភ្នំឈ្ងោកទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មុនសម័យអង្គរស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកកំពត ភាគឦសានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពតរំលេចភាពទាក់ទាញដល់ភ្ញៀវទេសចរចូលចិត្ដដំណើរបែបផ្សងព្រេងជាពិសេសជនបរទេស។

នៅជើងភ្នំឈ្ងោកភ្ញៀវទេសចរត្រូវដើរពីផ្លូវភ្លោះអមសងខាងប្រឡាយកាត់តាមភ្លឺស្រែប្រមាណជា ៥០ ម៉ែត្រលោកអ្នកនឹងទៅដល់បញ្ជរបង់ប្រាក់នៅក្បែរច្រកចេញពីរូងល្អាង។ ប៉ុន្ដែសូមកុំបារម្ភចំពោះភ្ញៀវជាតិការបង់ប្រាក់នេះតម្រូវឲ្យសម្រាប់តែភ្ញៀវបរទេសប៉ុណ្ណោះដែលមានតម្លៃត្រឹមតែ ១ ដុល្លារក្នុងម្នាក់។

ដើរតាមជណ្ដើរថ្មល្បាក់២០០កាំឆ្ពោះឡើងភ្នំនិងចុះចំណោតចូលល្អាងដំរីធំមួយកំពុងតែរង់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេលវេលា។