វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖ អង្ករដំណើប ស្ករត្នោត ខ្លាញ់ ពងទា ឬពងមាន់+របៀបធ្វើ៖-ការចាប់ផ្ដើមដំបូងគឺ យកអង្ករទៅត្រាំជាមួយទឹកធម្មតា -រួចដាក់ចំហុយរហូតដល់ឆ្អិន ទើបយកទៅបុកលាយជាមួយស្ករត្នោត១,៥គីឡូក្រាមសម្រាប់អង្ករ៥គីឡូក្រាម ។-បន្ទាប់ពីបុកម៉ដ្ឋហើយយកទៅផលិតឱ្យចេញជានំតែម្ដង។-ការផលិតគឺយកម្សៅនំដែលបុករួចទៅសង្កត់ឱ្យក្លាយជានំដោយនំនីមួយៗដែលមិនទាន់ឆ្អិន គឺមានទំហំ២សង់ទីម៉ែត្រការេ។ -ក្នុងពេលសង្កត់គឺគេត្រូវយកខ្លាញ់ជាមួយនឹងពងទា ឬពងមាន់ យកតែចំណែកក្រហមដែលស្ងោរឆ្អិន លាបដៃ នឹងដងត្រល់សម្រិតនំនោះកុំឱ្យជាប់ស្អិតទៅដោយម្សៅនំ ។ -នៅពេលដែលម្សៅនំនោះរឹតរួចរាល់ហើយ ត្រូវយកទៅហាលថ្ងៃប្រហែលជា១ម៉ោងទៅ២ម៉ោងទើបយកនំនោះទៅឆ្អើរជាមួយភ្លើងម្ដងទៀតទើបជាការស្រេច។
សម្រួលអត្ថបទដោយ៖ខ្ទឹមស