ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើ មាំល្ហុងឲ្យរសជាតិស្រួយឆ្ងាញ់

23-Mar-2019 03:08 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-បង្គារស្រស់បកសំបកវះខ្នងយកអាចវាចេញរួចលាងទឹកអោយស្អាត-អំបិល-រំដែងបុកវាអោយម៉ត់-អង្ករលីង
-ល្ហុងចិតសំបក ហាន់វាក្រាស់ល្មមប្រវែង2-3ថ្នាំងដៃ+របៀបធ្វើ
-ដាក់បង្គារក្នុងចានមួយបន្ទាប់មកដាក់អំបិល និងរំដេងរួចច្របាច់វាចូលគ្នា អោយរៀងយូរបន្តិចដើម្បីអោយសាច់បង្គាររឹង រួចយកវាទៅដាក់ក្នុងក្រឡស្អាតមួយ(អត់យកទឹកដែលបានច្របាច់ចេញពីបង្គាទេ) បិតមាត់ក្រឡអោយចិត្តរក្សាទុកវាចោលប្រហែល7-10ថ្ងៃ-បន្ទាប់ពី10ថ្ងៃក្រោយ យកបង្គារដែលនៅក្នុងក្រឡមកដាក់ក្នុងចានក្រឡុក(ធំល្មម)ណាមួយ
-បន្ទាប់មកយើងបន្ថែមអង្ករលីង រួចច្របល់វាចូលគ្នា-បន្ទាប់មកដាក់ល្ហុងចូលច្របល់វាម្តងទៀត រួចដាក់វាចូលក្រឡរួចរក្សាវាទុក2-3ថ្ងៃរហូតដល់ល្ហុងជូរទើបអាចអាចញាំបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត