ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ផ្សាំ​ពូជ​ស្វាយ​ច្រើន​ប្រភេទ​នៅលើ​ដើម​តែ​១

23-Mar-2019 07:28 PM

រូបភាព


ដោយ: Uddam

+របៀបធ្វើ​
–កាត់​យក​ចុង​មែក​ពូជ​ស្វាយ​ដែល​ចង់បានពី​មែក​ដែលមាន​សុខភាព​ល្អ និង​ដើម​ដែល​ធ្លាប់មាន​ផ្លែ​រួច​–កាត់​យក​ប្រវែង​ប្រមាណ​១​តឹក​ជាង​បន្តិច​
-​កាត់​ផ្នែក​គល់​រប​ស់វា​ជា​ចំណិត​ត្រសក់​ប្រវែង​ប្រមាណ​កន្លះ​តឹក​–ជ្រើសរើស​មែក​នៅលើ​ដើម​ដែល​ចង់​ផ្សាំ ដោយមាន​ទំហំ​ប្រហាក់ប្រហែលគ្នា​
–ចិត​សំបក​មែក​នៅលើ​ដើម​ជា​ចំណិត​ត្រសក់​ឲ្យ​បន្ស៊ី​គ្នា​ជាមួយ​មែក​ពូជ​–កាត់​ចុង​ខាងលើ​ចោល​ដោយ​ទុក​ប្រមាណ​កន្លះ​តឹក​
–យក​មែក​ពូជ​នោះ​ត្រាំ​ទឹក​រយៈពេល​៥​នាទី​–ចង​ផ្អោប​ជាប់​គ្នា​ត្រង់​កន្លែង​ដែល​ចិត​នោះ ហើយ​យក​ស្កុ​ត​ប្លា​ស្ទិ​ច​ថ្លា​មក​ចង​រុំ​វា​ឲ្យ​តឹង និង​ជិត​–រយៈពេល​ប្រមាណ​៣​អាទិត្យ នឹង​បាន​នូវ​ពូជ​ស្វាយ​ជាច្រើន​ប្រភេទ​ដែល​អ្នក​ចង់បាន​នៅលើ​ដើម​តែមួយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត