ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើជ្រក់ក្រអៅឈូកអោយស្រួយឆ្ងាញ់

25-Mar-2019 02:15 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ក្រអៅឈូក ១០ដើម(កោសអោយស្អាត)-ខ្ទឹមសបុក ២ស្លាបព្រាកាហ្វេ-អំបិល ៣ស្លាបព្រាកាហ្វេ
-ស្ករស ៥ឬ៦ស្លាបព្រាកាហ្វេ-ជ្រក់ម្ទេសផ្លោកដែលមានលក់ស្រាប់នៅ ក្រូចឆ្មារ ៣ផ្លែ ច្របាច់រួច+វិធីធ្វើ
-កោសលាងក្រអៅឈូករួច កាត់កង់ៗប្រវែងមួយថ្នាំងដៃ
-ដាំទឹកពុះ រួចស្រុះក្រអៅឈូក ស្រង់ឡើងដាក់ក្នុងកញ្ច្រែង
-លាយទឹកក្រូចឆ្មារ អំបិល ស្ក និងខ្ទឹមបុកម្ទេស លាយគ្នាអោយសព្វ ភ្លក្សមើលបន្តិច-បានរសជាតិតាមចំណូលចិត្តហើយ ទើបចាក់ក្រអៅឈូកចូល រួចថែមជ្រក់ម្ទេសផ្លោកចូល
-លាយអោយសព្វភ្លក្សមើលទៀត បើនៅស្ទើរប្រៃផ្អែមជូរអាចថែមថយតាមនឹងបាន-ច្រកដាក់ក្រឡ រួចដាក់ទូទឹកកកដល់ត្រជាក់ យកមកញ៉ាំយើងនឹងបានជ្រក់ក្រអៅឈូកដ៏ស្រួយឆ្ងាញ់ជាប់ចិត្តហើយ
-ដាក់ចូលក្រឡ រួចទុកក្នុងទូទឹកកកហូបបានយូរថ្ងៃសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត