ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីដាំស្វាយក្នុងលូ សម្រាប់បងប្អូនមានដីមិនសូវមានជីជាតិ ថែមទាំងឆាប់បានផលទៀតផង !!

25-Mar-2019 04:20 PM

រូបភាព


ដោយ: Uddam

បច្ចេកទេសដាំស្វាយក្នុងលូ មិនខុសពីគការដាំលើដីប៉ុន្មានទេ គ្រាន់តែថា ការដាំនេះគេប្រើតែលើដីដែលមិនសូវមានជីជាតិ ពោលគឺដីថ្មឬគ្រួសក្រោម។

+សំភារៈ

-លូមុខកាត់ 1ម ទៅ1.5ម

-ពូជស្វាយល្អ អាចដាំកូន តែគេនិយមយកពូជដែលផ្សាំវាឆាប់បានផល

-ជីកំប៉ុសឬអង្កាមដុតនិងដីធូមានជីជាតិ

-យើងអាចធ្វើប្រពន្ធដំណក់ទឹកសំរាប់គុម្ពនិយួយៗឬប្រើម៉ាស៊ីនបូមទឹកក៏បាន-ល-។

វិធីដាំ៖

-ភ្ជួរដីអោយអស់ស្មៅបើអាចភ្ជួរដាច់ ឬគ្រាន់តែធ្វើកន្លែងដាក់អោយអស់ស្មៅធ្វើយ៉ាយកុំអោយដីដែលដាក់ក្នុងលូហូរចេញ

-ដាក់លូចំងាយចន្លោះពី3ទៅ4ម យ៉ាងតិច

-ដាក់ជីនិងដីដែលលាយហើយក្នុងលូរួចហាលដីអោយបានពីរទៅបីថ្ងៃ

-បាញ់ទឹកដាក់អោយជោគមុននឹងដាំ(ការដាំអាចធ្វើចន្លោះពីខែ5ទៅខែ7ព្រោះវាជិតរដូវភ្លៀង)

-ដាក់ដាំកូនស្វាយក្នុងលូដោយដាក់ទ្រេត45ដឺក្រទៅទិសព្រះអាទិត្យរះ រួចស្រោចទឹកដាក់ជីនិងថែទាំជាប្រចាំ

-ក្រោយពេលដាំបាន3ខែយើងអាចតែងមែកតាមបច្ចេកទេសតែងមែក(វិធីតែងមែកស្វាយមានផូសរួចហើយសូមចូលមើលក្នុងផេក)

-ស្វាយនឹងចេញផ្លែផ្កាក្នុងរយៈពេលតែមួយឆ្នាំឬយ៉ាងយូ3ឆ្នាំ តាមប្រភេទពូជស្វាយវែងឬខ្លី។

++ចំណាំ៖នេះជាវិធីខ្លះៗបងប្អូនអាចសាកល្បងនិងបងប្អូនអាចកែច្នៃវិធីនេះដើម្បីទទួលបានទិន្នផលល្អ៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត