ឯកសារកសិកម្ម
រូបភាព
-ការតាក់តែងផ្កាមានសារប្រយោជន៍ណាស់ ទោះបីជាអ្នកដាំមិនសូវនិយមក៏ដោយ
-នៅពេលដែលទុរេនចេញផ្កា គួរកាត់ផ្ការំលួសចោលខ្លះ
-កាត់ផ្កាដែលមានច្រើន នៅលើមែកតូចៗ និងមិនមានសុខភាពល្អ-ការទុកផ្កាច្រើនពេក អាចធ្វើឱ្យក្តិប វាមានភាពទន់ខ្សោយ មិនរឹងមាំ និងមិនកាន់ផ្លែបានល្អទៀតផង
-ប្រហែល៥សប្តាហ៍ ក្រោយពេលផ្ការីកស្រុះ ប្រសិនបើមានដង់ស៊ីតេផ្កាច្រើនជាង៦ទង ក្នុងប្រវែង១ម៉ែត្រ នៃមែកទុរេន ឬអាយុផ្ការបស់វាមានការខុសគ្នា ច្រើននៅលើមែកតែមួយ ចាំបាច់ត្រូវការកាត់រំលួសផ្កាទុរេនចេញខ្លះ
-ចំនួនដង់ស៊ីតេ ផ្កាដែលសមស្រប គឺពី៣-៦ផ្កា ក្នុងប្រវែងមែក១ម៉ែត្រ និងទុកចន្លោះពីផ្កាមួយទៅផ្កាមួយប្រវែង៣០សង់ទីម៉ែត្រ+ការតាក់តែងផ្លែ
-ការតាក់តែងផ្លែ គឺជាការគ្រប់គ្រងផ្លែឱ្យសមស្របទៅនឹងទំហំ និងសុខភាពដើម ដែលអាចចិញ្ចឹមផ្លែបានល្អ
-ការជម្រុះ ឬកាត់រំលោះក្តិបទុរេន គឺជាបច្ចេកទេសសំខាន់មួយ ដែលជួយជំរុញការលូតលាស់ផ្លែរបស់វា ធ្វើឱ្យមានរូបរាង និងគុណភាពល្អ-ការជម្រុះក្លឹបផ្លែ គួរធ្វើវានៅពេលចេញពន្លកក្លឹបបាន៤-៥សប្តាហ៍
-ផ្លែតូច ទម្រង់មិនល្អ ផ្លែមានទីតាំងមិនល្អ ដូចជានៅលើមែកតូច ឬមានអាយុកាលខុសគ្នាច្រើន ត្រូវយកចេញ-ការជម្រុះលើកទី១ ត្រូវឱ្យនៅសល់ផ្លែចំនួន២-៣ច្រើនជាងចំនួនផ្លែដែលត្រូវទុក
-ការជម្រុះលើកទី២ គឺត្រូវធ្វើនៅរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការជម្រុះលើកទី១-ប្រសិនបើផ្លែមានសុខភាពមិនល្អ ពណ៌ត្នោតក្រម៉ៅជំនួសឱ្យពណ៌បៃតងខ្ចី ឬផ្លែដែលបំផ្លាញដោយសត្វល្អិត និងជំងឺ ត្រូវបេះជម្រុះចេញ
-បន្ទាប់ពី៦សប្តាហ៍ នៃការលូតលាស់របស់ផ្លែទុរេន ត្រូវត្រួតពិនិត្យតាមដាន ជារៀងរាល់សប្តាហ៍ រហូតដល់សប្តាហ៍ទី១០ គិតចាប់ពីពេលចេញពន្លកក្តឹបរបស់វា (ជាទូទៅ ការជម្រុះផ្លែទុរេន គួរធ្វើពី៤-៥ដង)-ការកាត់ផ្លែនេះ គេធ្វើ២លើក បន្ទាប់ពីលើកទី១ នៅពេលផ្កាទុរេនរីកបាន៣០-៣៥ថ្ងៃ និងលើកទី២ នៅពេលតាក់តែងលើកទី១ បាន២០-២៥ថ្ងៃ
-សម្រាប់ផ្លែទុរេន ដែលត្រូវកាត់ចេញនោះ គឺផ្លែដែលលូតលាស់ និងរូបរាងមិនល្អ មានជំងឺ និងសត្វល្អិតបំផ្លាញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត