ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើនំជៀលខ្មែរ !!

26-Mar-2019 11:06 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖

១-ម្សៅអង្កដំណើប ពីកញ្ចប់=២គីឡូ
២-ស្ករត្នោត ១គីឡូ រឺដាក់តាមកាចូលចិត្តបាន


៣-ទឹកស្អាត មួយលីត អំបិល ២ស្លាបព្រាកាហ្វេ ល្ងរ កន្លះចានចង្កឹស
៤-ម្សៅខ្ទិះដូងមួយកញ្ចប់ ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត

+វិធីធ្វើ
លាយម្សៅ ជាមួយស្ករត្នោត ម្សៅខ្ទិះដូនង ចាក់ទឹកចូលច្របាច់កូវាអោយសព្វ លាយទឹកជាមួយម្សៅអោយរៀងខាប់ល្មម រួចហើយយកកញ្ចែងសម្រាប់ចម្រុះម្សៅ អោយម្សៅម៉ត់ល្អ រួចដាក់ល្ងរចូលកូអោយសព្វ


រួចហើយអាចយកទៅចំហ៊ុយបានហើយ ដាក់ចានរី កន្ទោងស្លឹកចេក តាមដែលងាយស្រួល ចំហ៊ុយឆ្អឹនរយះពេល មួយម៉ោង ទៅមួយម៉ោងកន្លះ៕

ប្រភព៖ D&R