វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បង្គា ១០-១៥ (បកសំបក), គ្រឿងខៀវបុក ២ស្លាបព្រាបាយ, ត្រប់ស្រួយ ៣ផ្លែ កាត់ជាដុំ ឬបន្ទះស្តើងល្មម, ត្រប់ពុតលំញង (ដាក់តាមចំណូលចិត្ត), ស្លឹកក្រូចសើច ៤-៥សន្លឹក, ម្ទេសហាន់ ៣-៤គ្រាប់, ជីរនាងវង (ដាក់តាមចំណូលចិត្ត), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់គ្រឿងខៀវបុកចូល ឆាច្របល់ ២-៣ត្រលប់ ហើយដាក់ទឹកធម្មតាចូលបន្តិច ឆាច្របល់ឲ្យសព្វ
២.រួចដាក់បង្គាចូល ឆាច្របល់ជាមួយគ្រឿងឲ្យសព្វ ហើយដាក់ត្រប់ស្រួយចូល បេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ស្ករ និងទឹកត្រីចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក្សមើលល្មម ហើយដាក់ស្លឹកជីរនាងវងចូល ឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ