ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដុះសណ្តែកសៀងនៅក្នុងផើង

27-Mar-2019 12:17 PM

រូបភាព


ដោយ: Uddam

-រៀបចំ​ចាក់ដី​ដែល​មាន​លាយ​ជីកំប៉ុស្ត ឬ​លាមក​សត្វ ចូល​ក្នុង​ផើង​ដំណាំ​
-យក​គ្រាប់​ពូជមក​ដាំ ដោយ​ក្នុង​រណ្តៅ ត្រូវដាក់​២​គ្រាប់ កប់​ក្នុង​ជម្រៅ​៣​ទៅ​៤​សង់ទីម៉ែត្រ​
-គួរ​រក្សាទុក​ផើង​ដំណាំ នៅក្បែរ ជិត​ប្រភពទឹក និង​នៅ​ទី​វាល គ្មាន​ម្លប់​+ការថែទាំ
-សណ្តែកសៀង ត្រូវការ​ទឹក​ដោយ​មិន​អាច​ខ្វះ​បាន ជា​មធ្យម​នៅ​វគ្គ​លូតលាស់​ដើម​ស្លឹក វគ្គ​ចេញ​ផ្កា និង​ដាក់​គ្រាប់
-កុំ​ស្រោច​ទឹក​ជោគជាំ​ពេក ព្រោះ​សណ្តែកសៀង ជា​ដំណាំ​មិន​ធន់​នឹង​ការ​លិច​ទឹក​ទេ​
-ឧស្សាហ៍ជ្រុំ​បំផុសដី ដក​ស្មៅ ដើម្បី​បំបាត់​ជម្រក​សត្វល្អិត ជំងឺ និង​ការប្រកួតប្រជែង​ដណ្តើម​ជីជាតិ​ពី​ដី​-ការ​ជ្រុំដី ត្រូវ​ជ្រុំ​ឱ្យ​ផុស​ស្រទាប់​លើ ហើយ​កាយ​ប្រមូល​ដី ពូន​គល់​សណ្តែកសៀង ក្រោយ​ពី​ដាំ​បាន​១៥​ទៅ​២០​ថ្ងៃ​
-ក្រោយ​ពី​ដាំ​បាន​រយៈពេល​៣​ទៅ​៤​ខែ (​អាស្រ័យ​តាម​ពូជ​) យើង​អាច​ប្រមូល​ផល​បាន ដោយ​ពិនិត្យ​ទៅ​លើ​ការប្រែប្រួល ដើម​ស្លឹក​ដូចជា
-ដើម ស្លឹក មាន​ពណ៌​លឿង ប្រមាណ​៩០​ភាគរយ​-ស្លឹក ផ្នែក​ខាងក្រោម មាន​ពណ៌​លឿង ជ្រុះ​ធ្លាក់​បន្តបន្ទាប់​
-សំបក​ផ្លែ​រលុង ហើយ​គ្រាប់​ភ្លឺ​ណែន​រលោង​
-ការប្រមូល​ផល​យឺត ធ្វើ​ឱ្យ​ផ្លែ​របើក​សំបក​ជ្រុះ​គ្រាប់​ចោល​-ការប្រមូល​ផល ត្រូវ​ប្រើ​កណ្តៀ​វ ឬ​កាំបិត​ច្រូតកាត់​ដើម ដាក់​រាយ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ល្អ រួច​យក​ដំបង​គោះ​បំបែក​យក​គ្រាប់​
-គ្រាប់​សម្រាប់​ទុក​ពូជ ត្រូវ​រែង​ទុក​ឱ្យ​ស្អាត ហាលថ្ងៃ​លើ​កន្ទេល​រយៈពេល​៣​ទៅ​៤​ថ្ងៃ រហូត​ដល់​សំណើម ក្នុង​គ្រាប់​ធ្លាក់ចុះ​នៅ​សល់​១៣​ទៅ​១៤​ភាគរយ-ច្រក​ទុកដាក់​ក្នុង​ថង់ ឬ​បាវ​រក្សាទុក​កន្លែង​ស្ងួត មាន​ខ្យល់​ចេញចូល​ល្អ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត