ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+ធាតុផ្សំមាន
-កន្ទក់២បាវ-កាកដូង១បាវ-សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម-សណ្តែកសៀងកិន ៦គីឡូក្រាម-អតិសុខុមប្រាណ EM ១លីត្រ-ស្ករងូ ១គីឡូក្រាម-ប្រេងសណ្តែក១-២លីត្រ។+វិធីធ្វើ
-លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
-លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង-បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗ
-ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ ៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត