ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

បច្ចេកទេសដាំត្របែកឆាប់បានផ្លែ !!

27-Mar-2019 10:32 PM

រូបភាព


ដោយ: Uddam

១-ការជ្រើសរើសពូជ​
ជ្រើសរើសកូន ណាដែលថ្លោសល្អ  មិនយកកូន ដែលខ្ចីពេក​ប្ញចាស់ពេក​​។
២-ការរៀបចំដី​


មុនពេលដាំយើងភ្ជួរ២ទៅ៣ដង។​​ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង។បន្តាប់មកកាប់​

រណ្តៅដែលមានទំហំ៤តឹក៤ជ្រុងជំរៅ៥តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រវែង២ម៉ែត្រ​​​​​​។
៣-ការដាំដុះ
យកកូន ដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។
៤-ការប្រើជី​​

​រយៈពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី​ម្តងជាលើកទីមួយ​ដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទី​ពីរ​​យើងដាក់១៥ ទៅ២៥ថ្ងៃ​បន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី​៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។

​​​​​
លើកទី៣យើង​ដាក់​១៥​ ទៅ២៥ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​ ​​លើកទី៤យើងដាក់១៥​ទៅ
២៥ថ្ងៃ​បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា។​

៥-ការថែទាំៈស្រោចទឹក-បោចស្មៅ-គ្របរងដាំ-ពូនគល់

៦-ការប្រមូលផលៈ ក្រោយពីដាំបានរយះពេល៣ទៅ៦ខែ អាចប្រមូលផលបានហើយ។