ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើទឹកជ្រលក់គ្រឿងសមុទ្រ ឲ្យបានឆ្ងាញ់!

28-Mar-2019 10:01 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ជីរវ៉ាន់ស៊ុយ ៤ខាំ-ខ្ទឹមស ៤ខាំ- ម្ទេសខៀវ ម្ទេសក្រហម ៤ខាំ- ស្ករត្នោត ១គីឡូ ឬតិចជាងនេះបន្តិចសម្រាប់អ្នកមិនចូលចិត្តផ្អែម-អំបិល ៥ស្លាបព្រា-ទឹកក្រូចឆ្មារ ៤វែក-ទឹកដាំពុះ ៣វែកកន្លះ-ប៊ីចេងតាមចូលចិត្ត+វីធីធ្វើ៖ជាដំបូងគេ គឺត្រូវដាំទឹក។ ចន្លោះពេលដាំទឹក អាចត្រៀមឆ្នាំង ឬចានដែកតូចមួយដាក់ស្ករត្នោត ប៊ីចេង និងអំបិលចូល លុះដល់ទឹកពុះ ចាក់ទឹកចូលចំនួន ៣វែកកន្លះ ហើយកូរឲ្យរលាយស្ករ។-ពេលកូរល្មមរលាយស្ករ និងអំបិលហើយ ទើបដាក់ទឹកក្រូចឆ្មារចូលប្រមាណ ៤ទៅ៥វែក កូរឲ្យសព្វ រួចទុកមួយអន្លើ។-ត្រៀមគ្រឿងផ្សេងៗទៀតដូចជា ជីរវ៉ាន់ស៊ុយ (យកទាំងដើម ទាំងស្លឹក និងឬស) ខ្ទឹមសបកឲ្យស្អាត ម្ទេសក្រហម និងម្ទេសខៀវតាមចូលចិត្ត។

-ពេលត្រៀមរួច យកគ្រឿងផ្សំទាំងអស់មកដាក់កិនក្នុងម៉ាស៊ីនក្រឡុករួមជាមួយទឹកស្ករដែរ។វិធីក្រឡុកមានពីរដំណាក់កាល។ ដំណាក់កាលទី១ ត្រូវក្រឡុកគ្រឿងផ្សំទាំងអស់ដោយប្រើល្បឿនមធ្យម។ នៅពេលម៉ដ្ឋបន្តិច ទើបចុចឈប់សិន ហើយក្រឡុកម្ដងទៀតដោយប្រើល្បឿនលឿន។ ពេលក្រឡុករួច អាចចាក់ចូលដប ឬក្រឡទុកប្រើការបានហើយ ៕ សម្រួលអត្ថបទដោយ៖ខ្ទឹមស