ឯកសារកសិកម្ម
រូបភាព
-ជ្រើសរើសកូនពូជសុខភាពមាំមួន រោមរលើប មិនកើតជំងឺមិនពិការ
-ព្រាបឈ្មោលធំជាងក្បាលមាំទាំ មានសភាពឆ្លេឆ្លាចង់ជាន់ញី គម្លាតរវាងឆ្អឹងត្រគាកទាំងពីរចង្អៀត ព្រាបញីតែងតែតូចជាងក្បាលតូចហើយសមសួន គម្លាតរវាងឆ្អឹងត្រគាកទាំងពីរទូលាយ+វិធីបន្តពូជ៖
-ព្រាបញីបន្ទាប់ពីអាយុបាន ៤ទៅ ៥ ខែ អាចពងជាលើកដំបូង ក្នុងមួយលើកៗពង ២ គ្រាប់
-បន្ទាប់ពីក្រាបសំបុកពី ១៦ ទៅ ១៨ ថ្ងៃ នឹងញាស់
-ព្រាបញីសម្រាកពី៧ ទៅ ១០ ថ្ងៃគឺពងជាលើកបន្ត-ព្រាបមេបាមួយគូជារៀងរាល់ឆ្នាំអាចផ្តល់កំណើតអោយកូនប្រមាណ ១៧ គូ
-ព្រាបតែងតែពងនៅចន្លោះពេលពីម៉ោង ៣ ទៅ ៥ ល្ងាច
-ដំណាក់កាលនេះ ត្រូវកំហិតធ្វើអោយព្រាបភ័យផ្អើល វានឹងឈប់ពងភ្លាម-ទ្រុងចិញ្ចឹមព្រាបត្រូវតែស្អាតបាត ស្រឡះល្អ ពន្លឺគ្រប់គ្រាន់ ស្ងប់ស្ងាត់ជានិច្ច ចៀសវាងខ្យល់ចូល ចៀសវាងសត្វឆ្មា កណ្តុរ ពស់ជាដើម
-ទ្រុងត្រូវបានធ្វើពីឫស្សី ឈើឬសំណាញ់ដែក ផ្គុំជាក្រឡាៗ អាចធ្វើច្រើនជាន់បាន
+ការឲ្យចំណី
-ដាក់ចំណីអោយព្រាបស៊ីពី ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ។ ចំណីរបស់ព្រាបតាមធម្មតាគឺកន្ទក់ចម្រុះ សណ្តែកបាយ ពោត ស្រូវលាយជាមួយចំណីឧស្សាហកម្ម។ល។-បង្កើនបន្ថែមជាតិខនិជ កំបោរទៅក្នុងចំណីរបស់សត្វដើម្បីធានាសត្វបន្តពូជនិងរក្សាបានកំដៅជានិច្ច ជួយរំលាយចំណីបានល្អ-អោយព្រាបផឹកទឹកស្អាតក្នុងមួយក្បាលៗត្រូវការទឹកប្រមាណ ៩០ មីលីលីត្រក្នុងមួយថ្ងៃសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត