ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើ​ត្រី​ផ្អាប់​សំរាប់​ជា​ចំណី​មាន់ សំបូរ​ដោយ​ជាតិ​សាច់​ដែល​ធ្វើអោយមាន់​ធំធាត់​លឿន​

28-Mar-2019 04:31 PM

រូបភាព


ដោយ: Uddam

​+សម្ភារត្រូវមាន
-ថង់​ប្លា​ស្ទីក និង​ធុង​ជ័រ​-យក ត្រី ៥០​គ​.​ក្រ-​ស្ករត្នោត​: ១០​គ​.​ក្រ-កន្ទក់​: ៤០​គ​.​ក្រ+វិធីធ្វើ
-យក ត្រី ៥០​គ​.​ក្រ និង​ស្ករត្នោត​: ១០​គ​.​ក្រ មក​ប្រឡាក់​ឲ្យ​សព្វ
-រក្សាទុក​រយៈពេល ១៥​នាទី យក​ត្រី​នោះ​ប្រឡាក់​ជាមួយ​កន្ទក់៤០​គ​.​ក្រឲ្យ​សព្វ​ល្អ-​ច្រក​វា​ចូល​ថង់​ប្លា​ស្ទិ​ក ដាក់​នៅក្នុង​ធុង​ជ័រ ឬ​ពាង​បង្ហាប់​ត្រី​ឲ្យ​ណែន​ល្អ និង​ត្រូវ​បញ្ចេញ ខ្យល់​កុំ​អោយមានក្នុង​ថង់​ប្លា​ស្ទីក​នោះ រួច​ចង​មាត់​ថង់​នោះ​ឲ្យ​តឹង​ជាការ​ស្រេច
-ត្រូវ​រក្សាទុក​យ៉ាងតិច ២០​ថ្ងៃ ទើប​អាច​យក​ឲ្យ​មាន់​ស៊ី​បាន+​វិធី​ប្រើប្រាស់​
-​យើង​គ្រាន់តែ​លាយ​ជាមួយ​ចំណី​អាច​រកបាន​ដទៃទៀត រួច​ឲ្យ​មាន់​ស៊ី ជាការ​ស្រេច* ត្រូវ​បញ្ចេញ​ខ្យល់​ក្នុង​ថង់​ប្លា​ស្ទិ​ក​អោយបាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេ ត្រី​ផ្អាប់​នឹង​ខូចគុណភាព​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត