វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើងាយៗ សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់!
បៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ)
ជួយ share ចែកគ្នាចេះធ្វើញ៉ាំផង
+គ្រឿងផ្សំ
-សណ្តែកបាយ(ខៀវ)១គីឡូបកសំបកអោយស្អាត
-ទឹក៨លីត្រ(បើចង់ខាប់ កាត់បន្ថយចំនួនទឹក)
-ខ្ទិះដូង១លីត្រកន្លះ
-ស្ករ១គីឡូ(បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ)
-អំបិល១ ស្លាបព្រាកាហ្វេ
-ស្លឹកតើយ ១០សន្លឹក
+របៀបធ្វើ
-យកសណ្តែកត្រាំជាមួយទឹកក្តៅឧណ្ហៗចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។
-យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ។
-បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។
-យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។
-ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕
Cr: Mrs. Sokunthery