ចំណេះដឹងទូទៅ
វិធីដាំខ្ញីក្នុងការុង! បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោមបាន !!
រូបភាព
បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖
-ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
-មើមពូជខ្ញី
-ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។
+វិធីដាំ៖
-បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
-ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
-យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
+ការថែទាំ៖
-ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
-ធ្វើការសំអាតស្មៅចេញ
-អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត