ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំ
-ប្រេងឆា-ខ្ទឹមស ខ្ទឹមក្រហម ៦០ក្រាម (ដំអោយបែក ហាន់ជាដុំធំៗ)-ទឹកស៊ុប ២លីត្រ (ទឹកស៊ុបរំងាស់ពីឆ្អឹង)-គ្រាប់ឈូក ១ខាំ
-ម្សៅស៊ុប ២ស្លាបព្រាបាយ-ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ-ប៊ីចេង កន្លះស្លាបព្រាបាយ-ម្រេចម៉ត់ កន្លះស្លាបព្រាបាយ-ទឹកត្រី ៣ស្លាបព្រាបាយ-ខ្ទឹមបារាំង ម្ទេសផ្អែម ១ខាំ (ហាន់ធំៗ)-ប្រហិតសាច់ជ្រូក-ស្លឹកខ្ទឹម ជីបន្លា (ហាន់ធំៗល្មម)-គ្រឿងក្នុងមាន់ (កោះ ថ្លើម បេះដូង ពង ឈាម កន្សោមពង) ៦ខាំ-ផ្សិត ត្រកួន ស្ពៃចង្កឹះ
+របៀបធ្វើ
-ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមចាក់ទឹកស៊ុបចូល រួចដាក់គ្រាប់ឈូកចូលដាំអោយពុះ ៣០នាទី-បន្ទាប់មកដាក់ ម្សៅស៊ុប ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេចម៉ត់ និងទឹកត្រីចូលកូអោយសព្វទុកអោយពុះ (ដួសពពុះចោល)។
-បន្ទាប់មកដាក់ ខ្ទឹមបារាំង ម្ទេសផ្អែម ប្រហិតសាច់ជ្រូក ស្លឹកខ្ទឹម ជីបន្លា គ្រឿងក្នុងមាន់ និងបន្លែចូលទុកអោយពុះ និងឆ្អឹនសាច់ សឹមដាក់មីចូលជាការស្រេច៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត