ឯកសារកសិកម្ម
រូបភាព
+គ្រឿងផ្សំ៖
-ស្លឹក និងឫសកំប្លោក ដាក់ចំនួន ៣៥% ឬ៤៨%-ពោត (ម្សៅ ឬកិន) ចំនួន ១២-៣៦%
-ម្សៅត្រីស្ងួត ចំនួន ១០-១៧%-ស្ករកាកអំពៅ ចំនួន ៣-៥%-ម្សៅឆ្អឹង ចំនួន ១%-ម្សៅសំបកងាវ ចំនួន ០,៥-២,៥%-អំបិល ចំនួន ០,៥%
-ប្រេងខ្លាញ់ត្រី ចំនួន ៥-១២%+វិធីលាយ
-ចំពោះកំប្លោក បងប្អូនអាចកាត់កំប្លោកឲ្យមានទំហំតូចៗ ឬល្អិតៗល្មម រួចដាក់កំប្លោកនោះ ស្ងោររហូតផុយ លើកចេញទុកឲ្យត្រជាក់-លាយគ្រឿងផ្សំផ្សេងៗទៀតចូលសម្រាប់ ធ្វើជាចំណីជ្រូក
-សម្រាប់មាន់ទាវិញ ចាំបាច់ត្រូវលាងស្លឹក និងឫស ឬដៃទាំងនោះឲ្យស្អាត ទើបយកមកកិន ឬចិញ្ច្រាំឲ្យខ្ទេចមុនដាក់លាយជាមួយវត្ថុធាតុដើមផ្សេងទៀត-មុនយកមកលាយ ចាំបាច់ត្រូវហាលឲ្យស្ងួត ទើបកិនឲ្យខ្ទេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត