វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖
-ពងក្រួច កង្កែប
-ទឹកប្រេងខ្យង ម្រេចម៉ដ្ឋ ស្ករត្នោត ម្សៅស៊ុប អំបិល
-ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
-ជីវ៉ាន់ស៊ុយ
+វិធីធ្វើ៖-យកពងក្រួចទៅស្ងោរឲ្យឆ្អិនរួចបកសម្បកចេញអោយស្អាត ទុកមួយអន្លើ
-កង្កែបត្រូវពន្លាត់ស្បែកឲ្យស្អាតរួចកាត់ជាកង់ៗល្មមទុកឲ្យស្រស់ទឹក
-រួចយកកង្កែបទៅប្រឡាក់ជាមួយស្ករត្នោតខ្ទឹមសចិញ្ច្រាំម្សៅស៊ុបទឹកប្រេងខ្ចងអំបិលនិងម្រេចមួយសន្ទុះឲ្យចូលជាតិល្អ។
-ដាក់ឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់ស្ករត្នោតចូលមកូរឲ្យឡើងជើងអង្ក្រង រួចសឹមចាក់កង្កែបប្រឡាក់ចូលរម្ងាស់មួយរំពុះ សឹមចាក់ពងក្រួចចូល និង ទឹកបន្តិច ហើយកូរឲ្យសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត និងទុករយៈពេលប្រមាណ២០នាទី
-នៅពេលទទួលទាន ត្រូវដួសដាក់ចាន ហើយបន្ថែមម្រេច និងរោយស្លឹកជីរវ៉ាន់ស៊ុយពីលើ រួចជាការស្រេច ។
*** បើអត់មានពងក្រួច មិនដាក់ក៍បាន
ដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍