ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ បង្គាទឹកត្រីកោះកុង ឆ្ងាញ់!

01-Apr-2019 11:20 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- បង្គា- ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )- ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )- អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី- ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា

+វិធីធ្វើ៖- យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់ មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកឲ្យត្រជាក់– ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។- ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ រួចជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស