ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសផលិតថ្នាំធម្មជាតិកម្ចាត់ចៃ កណ្ដូប មមាចត្នោត មមាចខៀវ អណ្ដើកមាស ពីទៀប!

01-Apr-2019 11:38 AM

រូបភាព


ដោយ: Uddam

ខាងក្រោមនេះជារូបមន្តក្នុងការផលិតថ្នាំធម្មជាតិ  មានប្រសិទ្ធភាពលើចៃ កណ្ដូប មមាចត្នោត មមាចខៀវ និងអណ្ដើកមាស។

Image may contain: foodNo photo description available.

សមាសធាតុប្រឆាំងនឹងសត្វល្អិត៖ស្លឹកទៀប មានផ្ទុកនូវសមាសធាតុ Alkaloids រីឯគ្រាប់ទៀប មានផ្ទុកសមាសធាតុឈ្មោះថា Acetogenins ដែលបង្អាក់សកម្មភាពក្នុងការផលិតថាមពលរបស់សត្វល្អិត។

Image may contain: plant, tree, sky, outdoor and nature
ផ្នែកប្រើប្រាស់៖ ផ្លែខ្ចី គ្រាប់ ស្លឹក ​និងឫស។

វិធីផ្សំ និងវិធីប្រើប្រាស់

ក. ថ្នាំផ្សំពីស្លឹកទៀប

-ហាន់ស្លឹកទៀបស្រស់ ទម្ងន់កន្លះ (០.៥) គីឡូក្រាម

-ស្ងោរស្លឹកទៀបជាមួយទឹក ២លីត្រ រួចរម្ងាស់ឲ្យនៅសល់ត្រឹមតែកន្លះលីត្រ

Image may contain: plant, tree, outdoor and nature

-ច្រោះល្បាយចម្រាញ់យកទឹកមេថ្នាំ

-លាយទឹកមេថ្នាំ ជាមួយទឹកចំណុះ ១០-១៥ លីត្រ រួចស្រោច ឬបាញ់លើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ខ. ថ្នាំផ្សំពីគ្រាប់ទៀប

-យកគ្រាប់ទៀបទម្ងន់ ៥០០ ក្រាម (០.៥ គីឡូក្រាម) មកកិន ឬបុកឲ្យម៉ដ្ឋ

-យកគ្រាប់ទៀបម៉ដ្ឋខាងលើ លាយជាមួយទឹក ២០ លីត្រ រួចរក្សាទុក ១-២ ថ្ងៃ

-យកទឹកថ្នាំខាងលើ បាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/ សេវាកម្មប្រឹក្សា និងរៀបចំគំរោង