ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដូងមិនចាំបាច់ស្រោចទឹក ផ្តល់ផ្លែច្រើន និងទឹកមានរសជាតិផ្អែម

01-Apr-2019 03:29 PM

រូបភាព


ដោយ: Uddam

១. របៀបជ្រើសរើសផ្លែដូង
ផ្លែដូងធំ និងមានដុះពន្លកថ្លោសល្អ។

២. ការរៀបចំរណ្តៅដាំ
ទំហំ ១ម៉ែត្របួនជ្រុង ហើយដាក់សារធាតុក្នុងរណ្តៅតាមស្រទាប់ ដូចជាៈ
-ស្រទាប់ទី១ នៅបាតរណ្តៅ ដាក់លាមកគោ ៣បង្គី ដើម្បីជួយឱ្យស្លឹកឈើឆាប់រលួយ និងក្លាយជាដីឆាប់រហ័ស
-ស្រទាប់ទី២ ដាក់ស្លឹកឈើ ៦បង្គី

-ស្រទាប់ទី៣ ដាក់ផេះ ១បង្គី ជួយដូងដុះលូតលាស់ល្អ ព្រោះផេះមានជាតិប្រៃ ហើយដំណាំដុងត្រូវការសារធាតុនេះច្រើន
-ស្រទាប់ទី៤ ដាក់លាមកគោ ៣បង្គី
-ស្រទាប់ទី៥ ដាក់ដីខ្សាច់ ឬដីល្បាយខ្សាច់ ២បង្គី អាចជួយរក្សាសំណើមបានយូរ ហើយត្រជាក់ អាចជួយឱ្យឫសដូងស្រូបយកជីជាតិបានងាយស្រួល។

បន្ទាប់មកស្រោចទឹកពីលើឱ្យជោក ទើបដាក់ដូងដាំ ដោយកប់ផ្លែឱ្យនៅត្រឹមពន្លក។
ការរៀបចំរណ្តៅបែបនេះ ធ្វើឱ្យកសិករមិនលំបាកក្នុងការស្រោចទឹក គឺស្រោចតែម្តងគត់នៅពេលដាំ។ ដាំបានក្នុងរយៈពេលបួនឆ្នាំ ដូងចាប់ផ្តើមផ្តល់ផ្លែច្រើន និងមានទឹករសជាតិផ្អែម។

 

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត