ចំណេះដឹងទូទៅ
រូបភាព
ម្រុំគឺជាឱសថដ៏មានតម្លៃដែលមិនត្រឹមតែជាអាហារសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃនោះទេ វាថែមទាំងជាឱសថកែរោគដ៏ពូកែស័ក្តិសិទ្ធិ និងជាអាហារូបត្ថម្ភចាំបាច់សម្រាប់រូបរាងកាយផងដែរ។ភាពខុសៗគ្នារវាងផ្នែកនៃដើមម្រុំបានបង្ហាញអំពីសារៈប្រយោជន៍ដ៏សំខាន់នៃប្រភពរ៉ែប្រូតេអ៊ីន វីតាមីន ប៊ែលតាការ៉ូអ៊ីន និងអាមីណូអាស៊ីត។
ម្រុំអាចធ្វើជាថ្នាំបេះដូងនិងសរសៃឈាមរត់ ការពារការដុះដុំសាច់ ប្រឆាំង antipyretic ប្រឆាំងការរលាក ថ្នាំបញ្ចុះទឹកនោម កូឡេស្តេរ៉ុល ជម្ងឺទឹកនោម ផ្អែម ជម្ងឺលើសឈាម ព្រមទាំងទៅកម្ចាត់និងទប់ស្កាត់សកម្មភាពនៃការចម្លងមេរោគចូលទៅក្នុងសារពាង្គកាយទៀតផង។យើងនឹងបង្ហាញអ្នកអំពីគុណសម្បត្តិនៃដើមម្រុំគ្រប់ផ្នែកដែលមានដូចជា៖
១-ស្លឹកម្រុំ:កាត់បន្ថយអាការៈឈឺក្បាល,បញ្ឈប់ការហូរឈាមដោយគ្រាន់តែយកស្លឹកម្រុំស្អំពីលើរបូស ហើយវាមានឥទ្ធិពលប្រឆាំងនឹងបាក់តេរីនិងការលាក ឬសត្វល្អិតខាំយកស្លឹកម្រុំស្អំពីលើរបូស។
២-តែស្លឹកម្រុំ:ជួយព្យាបាលជម្ងឺដំបៅក្រពះ ជម្ងឺរាគ និងប្រឆាំងមេរោគផ្សិតនៅស្បែក ,ស្លឹកម្រុំព្យាបាលគ្រុនក្តៅ រលាកទងសួត ជម្ងឺត្រចៀកនិងភ្នែក រលាកកោសិកាសាច់ដុំ
-ជាតិដែកផ្ទុកនៅក្នុងស្លឹកម្រុំមានច្រើនសន្ធឹកសន្ធាប់ដែលអាចជួយបង្កើនគ្រាប់ឈាមក្រហមនៅក្នុងសរសៃឈាម។
៣-ផ្កាម្រុំ:ទឹកផ្កាម្រុំធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងលំហូរនៃទឹកដោះម្តាយនៅពេលដែលបំបៅដោះកូន។ ទឹកផ្កាម្រុំជួយបញ្ហាការនោមទាស់។នៅប្រទេសហៃទីគេយកផ្កាម្រុំដាំទឹកផឹកដើម្បីព្យាបាលជម្ងឺផ្តាសាយ។
៤-ផ្លែកួរម្រុំ:ប្រសិនបើអ្នកញាំផ្លែកួរម្រុំឆៅនោះវាដើរតួរជាឱសថទម្លាក់ព្រូន ព្យាបាលជម្ងឺថ្លើម និងបញ្ហាឈឺសន្លាក់យ៉ាងពូកែ។
៥-គ្រាប់ម្រុំ:គ្រាប់ម្រុំគឺជាថ្នាំផ្សះនិងថ្នាំប្រឆាំងការលាកដែលមានលទ្ធភាពទៅព្យាបាលជម្ងឺរលាកសន្លាក់ ឈឺសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់ហ្គោ(gout) រមួលក្រពើ និងជម្ងឺកាមរោគ។ គ្រាប់ម្រុំយកទៅលីងបុកឱ្យម៉ត់លាយជាមួយប្រេងដូងយកទៅលាបលើដំបៅរលួយឆាប់ជាសះស្បើយ។ គ្រាប់ម្រុំត្រូវបានប្រើសម្រាប់ជម្ងឺឆ្កួតជ្រូកទៀតផង។
៦-ឫសនិងសម្បកដើមម្រុំ: ជួយព្យាបាលឈឺអញ្ចាញធ្មេញ,ប្រឆាំងជម្ងឺហឺត។នៅក្នុងឬសម្រុំអាចជួយសម្រួលរបត់ឈាមរត់និងសរសៃប្រសាទ,បន្ធូរបន្ថយការឈឺចាប់ផ្នែកខាងក្រោយចង្កេះដោយសារជម្ងឺតម្រងទឹកនោម។
៧-ប្រេងម្រុំ:ការរំជួលចិត្តខ្លាំង,បញ្ហាក្រពេញប្រូស្តាតនិងប្លោកនោម,ក្រពះមិនរំលាយអាហារ,សម្រាប់ម៉ាស្សា។លើសពីនេះវាអាចប្រើប្រាស់ធ្វើជាទឹកអប់និងប្រេងលាបសក់ទៀតផង៕