ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើជើងមាន់ប្រលែងទឹកម្ជូរ !!

02-Apr-2019 09:41 AM

រូបភាព


ដោយ: Uddam

ជើងមាន់ប្រលែងទឹកម្ជូរ ថ្ងៃ​នេះ​​យើង​ខ្ញុំ​សូម​ណែ​នាំ​ មុខម្ហូប​មួយដែល​មាន​​ឈ្មោះ​​ ជើងមាន់ប្រលែងទឹកម្ជូរ។ ម្ហូប​មួយ​មុខ​នេះ​​មាន​គ្រឿង​ផ្សំ​ និង​វិធីធ្វើ​ដូច​ខាង​ក្រោម​៖

គ្រឿងផ្សំ៖-ជើង​មាន់ ៥-អំបិល​កន្លះស្លាបព្រាកាហ្វេ-ម្ទេស​ទុំ​ ១០០ ក្រាម-ស្ករស ​១ ស្លាបព្រាកាហ្វេ

-ប៊ីចេង​ កន្លះស្លាបព្រាកាហ្វេ-ខ្ទឹមស​ចិ​ញ្ច្រាំ​រួច មួយ​ស្លាបព្រាកាហ្វេ

វិធីធ្វើ៖-ជាដំបូង​អ្នក​ត្រូវ​យកក្រញាំ​​ជើង​មាន់ដែល​ធ្វើ​រួច​មកលាង​សម្អាត​ឲ្យបាន​ស្អាត​​​​​​​​​​​​​​​​​។

-ដាក់​ដាំ​ទឹក​​ឲ្យ​ពុះ​ បន្ទាប់មក​ដាក់​បង់ក្រញាំ​ជើងមាន់ចួលបង់រងចាំ​រហូត​ដល់​ជើងមាន់​រាង​ផុយ​បន្ទិច​ស្រង់​ចេញ​ទុកមួយ​អន្លើ។

-ប្រើ​ម្ជូរអំពិលទុំ​១០០ ក្រាម​ដាក់​ចូល​ក្នុងកូន​ចាន​មួយ​ជាមួយ​​ទឹក​ធម្មតា​រួច​ហើ​យ​ធ្វើ​ការ​បន្ថែម ​អំបិល​កន្លះស្លាព្រាកាហ្វេ, ស្ករស​ ១ ស្លាព្រាកាហ្វេ, បីចេង​កន្លះស្លាព្រាកាហ្វេព្រម​ទាំង​ខ្ទឹម​ដែល​បាន​​ចិញ្ច្រាំ​រួច​​​មួយ​ស្លាព្រាកាហ្វេកូរ​ឲ្យ​សព្វ ​បន្ទាប់​មក​ធ្វើ​ការ​ឆ្កៀល​យក​គ្រាប់​ចេញ​ពី​ម្ចូ​អំ​ពិល​​​ចាក់​បញ្ចូល​​ទៅ​ក្នុងខ្ទះ​ក្តៅ​មួយ​ជា​បន្ត​មក​ទៀត​អ្នក​គួរ​ដាក់​ក្រញ៉ាំ​ជើង​ចូលក្នុង​ខ្ទះ​ កូរ​ឲ្យ​សព្វ​រង​ចាំ​ដល់​ចូល​ជាតិ​គា្ន ​ដួស​ក្រញ៉ាំ​ដាក់​ក្នុង​ចាន​មួយ ​​បន្ទាប់​មក​ដួស​ទឹក​ម្ជូរ​ស្រោច​ពីលើ​​ជា​ការស្រេច៕