វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់មាន់ ៤០០ក្រាម ហាន់ជាស្តើងល្មម, ផ្សិត ២០០ក្រាម, ខ្ទិះដូង ៤០០មីលីលីត្រ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ៣ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបញ្រកាហ្វេ, ស្លឹកជីរ ហាន់, ទឹក ៤០០មីលីលីត្រ។
វិធីធ្វើ៖
១.ដាក់ទឹក និងខ្ទិះដូងចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើចចូល
២.បន្ទាប់មកដាក់សាច់មាន់ ផ្សិតចូល កូរចូលគ្នា ទុកមួយរំពុះ រួចដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ អំបិលចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់ម្ទេស និងជីចូល ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ