ឯកសារកសិកម្ម
រូបភាព
+ការធ្វើទ្រុង
–អាចធ្វើទ្រុង ឬចិញ្ចឹមពពែនៅលើដីក៏បាន តែត្រូវចាក់ដីត្រង់ទីដែលត្រូវធ្វើទ្រុងឲ្យវានោះឲ្យបានខ្ពស់ ជាង ដីដែលនៅជុំវិញទ្រុងប្រមាណជា ៣០សង្ទីម៉ែត្រ អាស្រ័យផងដែរទៅលើស្ថានភាពដីដែល យើងបាន និងបរិស្ថានជុំវិញ
–រោងសម្រាប់ពពែនៅត្រូវប្រើស្លឹកសម្រាប់ប្រក់ ព្រោះវាមិនសូវក្ដៅតែ–នៅបាតទ្រុងគួរក្រាលចំបើង ឬអង្កាមធ្វើជាទ្រនាប់ឲ្យបានកម្រាស់ប្រហែល ៣០សង្ទីម៉ែត្រ និងក្រាលចំបើងពីលើមួយជាន់ទៀត
–ត្រូវត្រៀមរៀបចំទីមួយក្នុងរោងនោះសម្រាប់ដាក់មេដែលផើម និងកូន ទើបកើតរបស់វា ដោយ គ្រាន់តែឃាំងវាដោយឡែកពីគេ+ការផ្ដល់ចំណី
–ត្រូវត្រៀមជាមុនឲ្យហើយ ដោយដាំដើមអំពិលទឹក កន្ធុំថេត ស្មៅផ្អែម ស្មៅបារាំង មន ដើមម្រុំ អង្គារដីឲ្យបានច្រើនកន្លែងតាមរបងដី
–ការត្រៀមដើមឈើធ្វើចំណីឲ្យវាជាមុននេះ ដើម្បីជួយផ្ដល់ជាចំណីឲ្យវា ខណៈពេលដែលវាមិនអាច ចេញរកចំណីបាន ដោយសារមានភ្លៀង អាកាសធាតុមិនល្អ និងនៅពេលដែលយើងមិនបានឲ្យវា ចេញរកចំណី ដោយមានរវល់–ពពែមិនចូលចិត្តស៊ីចំណីតែមួយមុខនោះទេ វាចូលចិត្តស៊ីចំណីច្រើនប្រភេទចម្រុះគ្នា វាចូលចិត្ត តែចំណីណាដែលស្អាត មិនផ្អូម ឬមានអាស៊ីដច្រើនឡើយ–ការដាំស្មៅច្រើនប្រភេទលាយចម្រុះគ្នាសម្រាប់ជាចំណី គឺជារឿងមួយចាំបាច់ណាស់ហើយ ត្រូវថែទាំស្មៅនោះឲ្យបានល្អ និងលូតលាស់គ្រប់រដូវកាល ដូច្នេះ គួរមានវិធីសាស្ត្រដែលល្អមួយ ដើម្បីថែរក្សាស្មៅយើងឲ្យមានគ្រប់គ្រាន់សម្រាប់ជាចំណីឲ្យវា+ការជ្រើសរើសពូជពពែសម្រាប់ចិញ្ចឹម
-ពពែមានច្រើនពូជ ពូជដែលគេនាំចូលមកក្នុងប្រទេសកម្ពុជាយើងច្រើនជាពូជដែលនាំចូលមកពី ប្រទេសថៃជាពូជដែលគេបានបង្កាត់រួចស្រេចទៅហើយ យើងពិបាកនឹងសន្និដ្ឋានថា ពូជនោះជាពូជ អ្វីឲ្យប្រាកដបានណាស់ តែបើមានលទ្ធភាព និងមានលុយកាក់ល្មមអាចរកពូជល្អបាន គួរចំណាយ បន្តិចទៅដើម្បីទិញពូជដែលល្អមកចិញ្ចឹមសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត