ចំណេះដឹងទូទៅ
វិធីងាយៗសម្រាប់បងប្អូនចង់បានបន្លែធម្មជាតិហូបនៅតាមផ្ទះ បានទាំងបន្លែធម្មជាតិបានទាំងសួនលំអរជិតផ្ទះ !!!
រូបភាព
ដោយ: Uddam
ជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
វិធីធ្វើ៖-ជាដំបូងយើងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន
-យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិស៊ីម៉ង់ត៍អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ
-យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាលាមកគោស្ងួត និងកំទេចស្លឹកឈើងាប់ កំប្លោកស្ងួតហើយដាក់ក្នុងបាវស៊ីម៉ង់ត៍
-រួចយកកូនស្ពៃឬដំណាំដែលយើងចង់ដាំមកដាំហើយតែកុំភ្លេចយកចំបើងគ្របគល់វាផង
-ការស្រោចទឹកត្រូវស្រោចពេលព្រលឹមអោយជោគបន្តិចនិងមិនត្រូវអោយត្រូវកំដៅថ្ងៃពេកនោះទេ
-ត្រូវការពារមាន់ ទា និងបក្សីផ្សេងៗកុំអោយចឹកបំផ្លាញបន្លែ។សូមសាកល្បងវិធីងាយៗទាំងនេះ បានទាំងបន្លែបានទាំងសួនលម្អរផ្ទះ៕
ប្រភព: បណ្ណាល័យកសិកម្ម