ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ងាយៗ​ក្នុងការ​ចិញ្ចឹម​ត្រី​អណ្ដែង​ឱ្យ​ឆាប់​ធំ​

03-Apr-2019 04:14 PM

រូបភាព


ដោយ: Uddam

+វិធី​ទិញ​កូន​ត្រី​អណ្ដែង​
-​ទិញ​កូន​ត្រី​អណ្ដែង​ដែលមាន​អាយុ​ចាប់ពី​១ ៤​ថ្ងៃ ទៅ ៤៥​ថ្ងៃ​
-​យក​កូន​ត្រី​ទាំងនោះ ប្រលែង​ក្នុង​អាង​បន្តិច​ម្ដងៗ ថ្ម​មៗ ដើម្បីឱ្យ​ត្រី​អា​ចប​ន្សុាំ​ខ្លួន​ទៅនឹង​ទឹក​ថ្មី​។​+ការឱ្យ​ចំណី​ត្រី​
-​ចំណី​ធម្មជាតិ​: ពពួក​ប្លង់តុង បាក់តេរី សត្វ​ស្រទាប់​បាត សត្វល្អិត កណ្ដៀរ និង​ដឹកដឿ​ជាដើម​-​ចំណី​ផ្សំ​: ត្រូវយក​កន្ទក់ ចុងអង្ករ ពោត សណ្ដែកសៀង កូន​ត្រី សាច់​ក្ដាម ខ្យង ខ្ចៅ លៀស កំ​ពិស និង​កាកសំណល់​ផ្ទះបាយ​ដូចជា ពោះ​ត្រី ពោះវៀន​មាន់ ត្រ​គួ​ន និង​ស្ពៃ​។ ប៉ុន្តែ​បើ​ចង់ឱ្យ​ត្រី​ឆាប់​ធំ​លឿន ត្រូវ​ផ្ដល់​ចំណី​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ក្នុងនោះ​គ្រាប់​ធញ្ញជាតិ សាច់ បន្លែ​។ បើ​ចង់ឱ្យ​ត្រី​មាន​សាច់​ពណ៌​លឿង​ល្អ ត្រូវឱ្យ​ស៊ី​កន្ទក់​ច្រើន​។​
+ការថែទាំ​
-​ពិនិត្យ​សំណាញ់​ជុំវិញ​អាង​
-​រក្សា​គុណភាព​ទឹក​ឱ្យ​ស្អាត​ល្អ​
-​រៀបចំ​រនាំង ដោយ​ប្រើ​សំណាញ់​ក្រឡា​ល្អិត ព័ន្ធ​ជុំវិញ​លើ​ទំនប់​អាង ដើម្បី​កុំឱ្យ​សត្វ​កាច​ចូល​ស៊ី​ត្រី ក្នុង​អាង​-​ពិនិត្យមើល​គុណភាព​ទឹក​អាង ឱ្យនៅ​ពណ៌​បៃតង​ជានិច្ច ដើម្បីឱ្យ​ត្រី​មាន​សុខ​ភាពល្អ​
-​ប្ដូរ​ទឹក ១​ខែម្ដង ដើម្បី​ជៀសវាង​មាន​ក្លិនស្អុយ​
-​ពេល​បង្ហូរទឹក​ចេញ ត្រូវ​ចង​ស្បៃ​នឹង​បំពង់​បង្ហូរ ដើម្បី​ការពារ​កុំឱ្យ​ត្រី​ចេញ​ក្រៅ​។​+ការថែទាំ​ជំងឺ​
-​ត្រី​អណ្ដែង​មាន​ជំងឺ​ដូចជា មាន​ដំបៅ​ដាច់​សាច់ រលាត់ស្បែក​ឬ​ព្រុយ មិនសូវ​ស៊ី​ចំណី ត្រី​មាន​សភាព​ក្រហល់ក្រហាយ ត្រី​បញ្ចេញ​ទឹករំអិល​ច្រើន​។ ជំងឺ​ទាំងនោះ អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ដូចជា​:
-​បញ្ចូល​ទឹកស្អាត​ទៅក្នុង​អាង​ជាប្រចាំ​-​អាង​ចិញ្ចឹម​ត្រូវមាន​ពន្លឺ​គ្រប់គ្រាន់​
-​បន្ថយ​ចំណី​ត្រី​ពាក់កណ្ដាល​និង​ដាក់​កំបោរ​កាបូ​ណាត​
+ការប្រមូល​ផល​
-​ប្រមាណ ៣​ខែ ប៉ុណ្ណោះ អាច​ចាប់​លក់ និង​បរិភោគបាន​ហើយ​។​+របៀប​ចាប់​ត្រី​
-​មិនត្រូវ​ឱ្យចំ​ណី​១​ទៅ​២​ថ្ងៃមុន​
-​ចាប់​នៅ​អាកាសធាតុ​ត្រជាក់​-​បូមទឹក​ចេញ​
-​ត្រូវ​ប្រើ​សំណាញ់​បង់​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត