ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
ប្រមាត់ដីជាប្រភេទរុក្ខជាតិបន្លែ ភាគច្រើនដុះនៅតាមវាលស្រែក្រោយពេលច្រូតកាត់រួច វាមានរសជាតិល្វីងបន្តិច
ភាគច្រើនគេយកវាធ្វើជាបន្លែផ្សំក្នុងសម្លកកូរដែលជួយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់និងប្រើជាឱសថបានច្រើនមុខផងដែរ។ខាងក្រោមជាប្រយោជន៍របស់ប្រម៉ាត់ដី៖
១.ឈ្មោះខ្មែរ៖ ស្មៅប្រមាត់ដី ប្រមាត់ដី
២.ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Bitter Cumin , Jima , Indian Clck Weed .
៣.ឈ្មោះរុក្ខសាស្ត្រ៖ Glinus oppositifolius ( L. ) Aug.DC
៤.ឈ្មោះអម្បូរ៖ MOLLUGINACEAE
ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
គុណសម្បត្តិ
-ដើមទាំងមូលដាំផឹក ជួយបម្រុងធាតុ កែអាការៈឈឺក្បាល ផ្ដាសាយ ក្អក ជួយបម្រុងចំពោះទឹកប្រមាត់ ។
-ដើមទាំងមូល បុកបិទ លាប ជួយកែរោគសើស្បែក កែរលាកហើមជាំ ។